(ភ្នំពេញ)៖ បើនិយាយពីលោក អ៊ិន សុភិន ប្រិយមិត្តប្រាកដជាស្គាល់ថាលោកជាឪពុក របស់ តារាសម្ដែងវ័យក្មេងដែលមានមិត្តៗយុវវ័យជាច្រើន បានគាំទ្រលើរូបនាង នោះគឺអ្នកនាង ភិន សុដាលីស ជាមិនខាន។

ថៅកែផលិតកម្ម មហាហង្ស លោកអ៊ិន សុភិន រូបនេះបានធ្វើរឿងល្អៗសម្រាប់កូនស្រីរបស់ខ្លួនជាច្រើន មិនថាទោះបីស្ថានភាពបែបណានោះទេ លោក អ៊ិន សុភិន តែងតែលើកទឹកចិត្ត នាង រហូត ។

ជាក់ស្ដែង កាលពីព្រឹកមិញនេះ លោក បានដឹកដៃអ្នកនាង ភិន សុដាលីស ដែលត្រូវជាកូនស្រីរបស់ លោក ឡើងយន្ដហោះ ទៅដើរលេងនៅឯក្រៅប្រទេស ។ ដោយក្នុងនោះគេសង្កេតឃើញថា អ្នកនាង ភិន សុដាលីស តែងខ្លួនពិតជាស្រស់ស្អាតខ្លាំងមែនទែន ។

ដោយទង្វើល្អៗ របស់លោក អ៊ិន សុភិន ធ្វើឲ្យថៅកែផលិតកម្មមហាហង្សរូបនេះមានការសរសើរ ពីសំណាក់ មហាជនជាច្រើន នាពេលបច្ចុប្បន្ននេះ។ យ៉ាងណាមិញ លោកមិនបានបញ្ជាក់ថា ដំណើរកម្សាន្ដ លើកនេះទៅកាន់ប្រទេសណានោះទេ ៕

តោះទៅមើលរូបភាពរបស់ពួកគេទាំងអស់គ្នា៖  

លោក អ៊ិន សុភិន និង កូនស្រី​
លោក អ៊ិន សុភិន និង កូនស្រី​
លោក អ៊ិន សុភិន និង កូនស្រី​
លោក អ៊ិន សុភិន
លោក អ៊ិន សុភិន និង កូនស្រី​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស