ខេត្តស្ទឹងត្រែង ៖ ​បុរស​កូន​ពីរ​មាន​ដំបូល​​ផ្ទះ​ជិតគ្នា​​បាន​ស្ទុះ​​ទៅ​​ចា​ប់​អោប​រឹត​​ នារី​ម្នាក់​​ពី​ក្រោយ​ទាញ​ទៅ​រក​គុម្ពោត​​ព្រៃ​ប៉ុន​ប៉ង​​ចាប់​​រំលោភ​​សេព ​សន្ថវៈ​​នៅ​គ្រា​​ដែល​នាង​កំពុង​អង្គុយ​​បត់​ជើង​តូច​​ក្រោយ​ផ្ទះ​ តែ​​សំណាង​ល្អ​​ដោយ​សារ​នាង​ស្រែក​ហើយ​ត្រូវ​បាន​​សាច់​ញាតិ​មក​ជួយ​ទាន់។

ហេតុការណ៍​​បុរស​កូន​ពីរ​ឆ្លៀត​​ឱកាស​ប៉ង​រំលោភ​​បាន​ ​​កើត​ឡើង​កាលពីយប់​ថ្ងៃទី​១១ មីនា ​២០១២ ​នា​វេលា​ម៉ោង​​ប្រមាណ​ជា​១១​យប់ ​​នៅ​ចំណុច​​ក្រោយ​ផ្ទះ​នាង​រង​គ្រោះ​​​​ឃុំ​សាមឃួយ ​ស្រុក​សេសាន ។ ​ស្ត្រីរងគ្រោះ​​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​នាង​ឈ្មោះ ផ.ស ​អាយុ​១៨​ឆ្នាំ រស់​នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ ។ ចំណែក​បុរស​កូន​ពីរ​នោះ​ឈ្មោះ​​នឿ លឿង អាយុ​ប្រហែល​​​៣០​ឆ្នាំ ​មាន​ប្រពន្ធ​កូន​ពីរ​នាក់​ ផ្ទះ​នាង និង​បុរស​នោះ​នៅ​ជិតគ្នា​ក្នុង​​ភូមិ-ឃុំ​​កើត​ហេតុ​ខាង​លើ ។

នាង​​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើត​ហេតុ​នាង​បាន​ទៅ​ចូលរួម​ពិធី​​រាំ​រែក​​​មង្គល​​ការ​របស់​អ្នក​ ភូមិ​នៅ​ខាង​មុខ​ផ្ទះ​របស់​នាង ។ ក្រោយ​​មក​នាង​ក៏​បាន​​ដើរ​ចេញ​ពី​វង់​រាំ​ឆ្ពោះ​មក​ផ្ទះ​បត់​ជើង​តូច ​ខណៈ​នាង​​កំពុង​អង្គុយ​​បត់​ជើង​​តូច​នៅ​ក្រោយ​ផ្ទះ ស្រាប់តែ​នឿ លឿង បាន​ស្ទុះ​មក​​អោប​រឹត​នាង​​​ជាប់ពី​ក្រោយ ។ ​នៅ​គ្រា​នោះ​​នាង​បាន​​​ខំ​ប្រឹង​រើ​ប​ំរះ​​ ហើយ​ស្រែក​​ឱ្យ​គេ​ជួយ​​កុំ​តែ​បាន​​​បង​ស្រី​នៅ​​ផ្ទះ​ជាប់​គ្នា​ជួយ​ទាន់​ ម៉្លេះ ​សម​ព្រហ្ម​ចារី​របស់​នាង​ត្រូវ​បុរស​នោះ​ឆក់​យក​ទៅ​បាត់​ទាំង​កំរោល​មិន​ ខាន​ឡើយ ។

លុះ​​ព្រឹក​ឡើង​​ថ្ងៃទី​១២ ​មីនា​ នាង​ និង​ក្រុម​គ្រួសារ​បាន​រាយ​ការណ៍​​​រឿង​នេះ​ឱ្យ​នគរបាល​​ប៉ុស្តិ៍​រដ្ឋ​បាល​ ឃុំ​សាម​ឃួយបាន​ដឹង ​និង​ឃាត់​ខ្លួន​ជន​ដៃ​ដល់​ដើម្បី​ដោះ​ស្រាយ​ ។ ​ដោយ​សារ​មាន​ការ​យោគ​យល់​មិន​ចង់​បន្ត​រឿង​នេះ​ឱ្យ​វែង​ឆ្ងាយ និង​ទុក​មុខ​មើល​​គ្នា​នៅ​ថ្ងៃ​ក្រោយ រូប​នាង​ក៏​ដូច​ជា​ក្រុម​គ្រួសារ (ឪពុក​ម្តាយ) ​របស់​នាង​ ​សំណូម​ពរ​ឱ្យ​អធ​ការ​​ដ្ឋាន​នគរបាល​ស្រុក​សេសាន ជួយ​បញ្ចប់​​បញ្ហា​ដោយ​ទទួល​បាន​សំណង​ជា​ទឹក​ប្រាក់​ពីភាគី​ខាង​បុរស​កូន​ ពីរ​ចំនួន​១​លាន​រៀល ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]