ភ្នំពេញ៖ ពិធីការិនី និងពិធីករដ៏មានឈ្មោះ ល្បីប្រចាំផលិតកម្មហង្សមាស ប៉ុន្មានរូប កំពុងតែមានសន្ទុះប្រជាប្រិយភាព តាមរយៈការគាំទ្រទស្សនាការប្រគុំតន្រ្តីនានាជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ពួកគេតែងតែ លេចមុខនៅក្នុងកម្មវិធីជាច្រើន ជាពិសេសជាកម្មវិធីលំដាប់ថ្នាក់អន្តរជាតិតែម្តង។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថាពិធីការិនី និងពិធីករ លោកជា វិបុល អ្នកនាង ចាន់ កែវនិមល កញ្ញាថន លក្ខិណា និងលោកញ៉ែម សុគន្ធ មានសមត្ថភាព នៅក្នុងការនិយាយជាពិធីករបែបនេះរាប់ឆ្នាំមកហើយ។

តែពេលនេះគឺកាន់តែប្លែកតែម្តង ព្រោះឃើញពិធីករទាំង៤នេះប៉ះគ្នានៅលើឆាក បញ្ចេញសំនៀងច្រៀងដ៏ពីរោះ នៅក្នុងបទផ្សេងៗគ្នា ធ្វើឲ្យអ្នកគាំទ្រដែលទស្សនានៅទីនោះពិតជាមានការភ្ញាក់ផ្អើលខ្លាំង ដោយមិននឹកស្មានថាពួកគេ ក៏មានសម្លេងពីរោះមិនចាញ់តារាចម្រៀងនោះដែរ។

មិនត្រឹមតែប៉ុណ្ណោះនោះទេ ពិធីការិនី និងពិធីករពូកែសម្តីលេងសើចទាំងនេះ បានធ្វើបង្កឲ្យមានភាពសប្បាយរីករាយ នៅពេលច្រៀងផងដែរ ធ្វើឲ្យអ្នកគាំទ្រអស់សំណើចមិនស្ទើរទេ៕

ចង់ជ្រាបកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ពិធីករទាំង៤
ចាន់ កែវនិមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា