បច្ចុប្បន្នមានស្រ្តី មួយចំនួនមានការ ជួបប្រទះនៅបញ្ហា បបូរមាត់ខ្មៅ ដែលបណ្តាល ឲ្យបាត់បង់នៅ សម្រស់មួយ ចំណុចផងដែរ។

ថ្ងៃនេះខ្មែរឡូត សូមលើកយក នូវវិធីសាស្រ្ត ធ្វើឲ្យបបូរមាត់ខ្មៅ ប្រែទៅជាពណ៌ ស៊ីជម្ពូយ៉ាងមាន ភាពសិចស៊ី និងស្រស់ស្អាត ថែមទៀតផង។ ដោយលើក យកចំនួន ៥ ចំណុចយកមកបង្ហាញ ជូនប្រិយមិត្ត ដូចខាងក្រោម៖

១. ជារៀងរាល់យប់ នៅពេលដែល យើងដុសធ្មេញ ហើយត្រូវប្រើច្រាស ដុសធ្មេញ មកដុសសំអាត ថ្នមៗលើបបូរមាត់ ដើម្បីកំចាត់បាក់តេរី ដែលមាននៅលើ មាត់របស់យើង។ ដោយអនុវត្តរៀងរាល់ ថ្ងៃជាពិសេស កំភ្លេចប្រើក្រេម លាបព្យាបាលមាត់ Vaseline បន្ទាប់ពីសំអាតរួច។ វិធីនេះអាចជួយកាត់បន្ថយនៅភាពខ្មៅ នៃបបូរមាត់ផងដែរ។

២. យើងអាចប្រើនៅ ក្រួចឆ្មា លាយជាមួយប្រេង រុក្ខជាតិយកមក លាបលើបបូរមាត់ ជារៀងរាល់យប់ ធ្វើឲ្យមាត់ប្រែ ទៅជាស៊ីជម្ពូ មួយកំរិតទៀត។ ប៉ុន្តែបើសិន ជាគ្មានប្រេងរុក្ខជាតិ យើងអាចប្រើ ប្រេងគ្លីសេរីន (glycerin) មកលាបជំនួស ក៏មានប្រសិទ្ធិភាពដែរ។

៣. មុនពេលប្រើ ក្រេមមកលាប នៅលើបបូរមាត់ សូមយកក្រេម ទាំងអស់នោះ មកសាកលាប នៅលើដៃសិន។ ព្រោះខ្លាចបណ្តាល ឲ្យមានបញ្ហា រោលរមាស់ នៅលើបបូរមាត់។

៤. ប្រសិនជាយើង ចេញទៅ ក្រៅយើងត្រូវ ប្រើនៅក្រេម លាបបបូរមាត់ ការពារកំដៅថ្ងៃ ដើម្បីទប់ស្កាត់ នៅពន្លឺព្រះអាទិត្យ។

៥. ប្រសិនជាអ្នក ប្រើប៉ះចំផលិតផល ក្លែងក្លាយ ហើយបណ្តាល ឲ្យមាត់មានបញ្ហា ជាំខ្មៅខ្លាំងនោះ។ ដំណោះស្រាយ គឺត្រូវទៅជួប វេជ្ជបណ្ឌិត ជាបន្ទាន់។

ប្រសិនជាប្រិយមិត្ត ចង់បំបាត់នៅ បបូរមាត់ដែល មានភាពខ្មៅ ហើយប្រែមក ជាពណ៌ស៊ីជម្ពូ សូមអនុវត្ត តាមវិធីសាស្រ្ត ខាងលើនេះចុះ។

តើប្រិយមិត្តយល់យ៉ាង ណាដែរចំពោះ វិធីសាស្រ្តទាំងអស់នេះ?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]