ភ្នំពេញ ៖ តារាពហុជំនាញ កញ្ញា សុភ័ក្រ កុសុម៉ា និង តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ គឺសុទ្ធសឹងតែជាតារាដែលកំពុងតែទទួលបានការគាំទ្រខ្លាំង នាពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីមង្គលការមួយ ដោយតារាស្រីពូកែថ្វីមាត់ កញ្ញា សុភ័ក្រ កុសុម៉ា បានចាប់ដៃគូសម្ដែងរួមគ្នាជាមួយ តារាចម្រៀងប្រុស លោក ឆន សុវណ្ណរាជ ដែលទទួលបានការគាំទ្រមិនធម្មតានោះទេ ពីសំណាក់ភ្ញៀវដែលបានចូលរួមកម្មវិធីខាងលើនេះដែរ។

ជាមួយគ្នានេះដែរ ដោយសារតែជាលើកដំបូង ក្នុងការបកស្រាយចម្រៀងរួមគ្នាជាមួយ តារាចម្រៀងប្រុសរូបសង្ហា លោក ឆន សុវណ្ណរាជ បានធ្វើឲ្យតារាស្រីសម្បុរស្រអែម កញ្ញា សុភ័ក្រ កុសុម៉ា ញញឹមបិទមាត់មិនជិត ដោយមានក្ដីរំភើបចិត្តខ្លាំង រួមទាំងអៀនតារាប្រុសផងនោះ បណ្ដាលឲ្យនាងច្រៀងស្ទើរតែខុសភ្លេងទៅហើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖ 

ឆន សុវណ្ណរាជ និងសុភ័ក្រ កុសុម៉ា
ឆន សុវណ្ណរាជ និងសុភ័ក្រ កុសុម៉ា
ឆន សុវណ្ណរាជ សុភ័ក្រ កុសុម៉ា ចាន់ កែវនិមល និងជា វណ្ណារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ