ភ្នំពេញ៖ បើគិតមកទល់ពេលនេះកូនប្រុសស្រី របស់ពិធីការិនីអ្នកនាង គង់ សុជាតិ កាន់តែធំពេញរូបពេញរាងហើយ ហើយមិនត្រឹមតែប៉ុណ្ណោះ កូនទាំងពីររបស់នាងថែមទាំង មានរូបរាងស្រស់ស្អាតមិនចាញ់នាងប៉ុន្មាននោះទេ។

យ៉ាងណាមិញ កាលពីប៉ុន្មាននាទីមុននេះ ផ្អែកលើគណនីហ្វេសប៊ុករបស់អ្នកនាង គង់ សុជាតិ បានបង្ហោះរូបប៉ុន្មានសន្លឹកបែបគ្រួសារជាមួយកូនទាំងពីរ និងស្វាមីលោកជា វិបុល ដែលមើលទៅហាក់មានសុភមង្គលខ្លាំងមែនទែន។

ក្នុងនោះដែរ សម្រាប់រូបថតដែលអ្នកនាង គង់ សុជាតិ ទើបតែបង្ហោះនោះ នាងបានភ្ជាប់ជាមួយសារដ៏មានន័យថា៖ “មិនថាកូនធំប៉ុន្មានគ្រប់ម្តាយ ឪពុកក៏នៅតែបារម្ភ ប៉ុន្តែក្តីបារម្មណ៏ទាំងប៉ុន្មានវាបានរលាយនៅពេលដែល ឃើញកូនដោយគន្លងបែបនេះ !! អរគុណសម្រាប់ទង្វើរល្អរបស់កូនកន្លងមកដែលមិនដែលឲ្យម្តាយបារម្មណ៏ ហើយពេលនេះម្តាយពិតជារំភើបដែលកូនតែងតែស្តាប់នូវពាក្យប្រៀនប្រដៅរបស់ម្តាយ”។

ទោជាយ៉ាងណាក្តី សម្រាប់សារទាំងនេះ អ្នកនាង គង់ សុជាតិ ចង់បង្ហាញថា បើទោះជាកូនប្រុសស្រីរបស់ខ្លួន ធំដឹងក្តីពេញរូបពេញរាងក៏ពិតមែន ក៏ប៉ុន្តែនាងនៅតែមានក្តីបារម្ភចំពោះកូនៗជានិច្ច ហើយនាងក៏មានក្តីរំភើបពេលដែលឃើញកូនៗរបស់នាង ដើរតាមគន្លងធម៌ត្រឹមត្រូវផងដែរ៕ 

ប្រភព៖ P Enter

សាររបស់ គង់ សុជាតិ
គ្រួសាររបស់ គង់ សុជាតិ
គ្រួសាររបស់ គង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ