ភ្នំពេញ៖ មនុស្សភាគច្រើន តែងតែគិតថា តារាៗ មិនសូវរាប់អាន ជាលក្ខណៈមិត្តភក្តិជាមួយគ្នាប៉ុន្មានទេ គឺពួកគេ បានត្រឹមតែ និយាយជាមួយគ្នា តែនៅលើឆាកតែប៉ុណ្ណោះ ជួនកាល ចេញតែពីក្រៅឆាក ពួកគេ ធ្វើមិនស្គាល់គ្នា ក៏មានផងដែរ។

ប៉ុន្តែក៏មានតារាខ្លះ បានសាងទំនាក់ទំនងល្អជាមួយគ្នា រហូតក្លាយជាមិត្តល្អនឹងគ្នាទៀតផង ដូចជាបងប្អូន ដោយសារតែ ចរិតរបស់ពួកគេ គឺដូចគ្នា ដែលអាចរាប់អានគ្នាបាន។ ក្នុងនោះ មានរឿងមួយ ដែលអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដោយឃើញ រូបថតអតីតកាល រវាង អ្នកនាង សុខ សោម៉ាវត្តី និង សូលីកា បានទៅដើរលេង ស្រុកគេជាមួយគ្នា។

តាមការពិត អ្នកទាំងពីរ កម្រឃើញដើរលេង ឬជួបជុំគ្នាណាស់ តែដល់រូបថត ពីកាលពីមុន បែរជាឃើញ ពួកគេ បានបង្ហាញកាយវិការ រាក់ទាក់ និងលេងប្រឡែងគ្នា ដូចជាបងប្អូន កាលនៅក្រៅប្រទេស។ ជាពិសេស សម្រស់អ្នកទាំងពីរ ក៏មិនខុស ពីបច្ចុប្បន្នប៉ុន្មានដែរ គ្រាន់តែ ពេលនេះ ម្នាក់ៗ រាងមានសាច់ឈាម សាច់ទ្រលុកទ្រលន់ជាងមុនតែប៉ុណ្ណោះ៕

តោះមើលរូបថត កាលពីមុន រវាង សោម៉ាវត្តី និង សូលីកាទាំងអស់គ្នា៖ 

ស៊ឹម​ សូលីកា
ស៊ឹម​ សូលីកា
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងសូលីកា
សុខ សោម៉ាវត្តី និងសូលីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា