ថៃ៖ ពេលនេះរឿងរ៉ាវនៃការបែកបាក់ស្នេហា របស់តារាសម្តែងប្រុសជើងចាស់ វ័យ ៤៤ ឆ្នាំ លោក Sornram និងអ្នកមេម៉ាយ Nicole កំពុងតែបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះធ្លាប់តែឃើញអ្នកទាំងពីរផ្អែមល្ហែមជាមួយគ្នាណាស់។

ជាក់ស្តែង ការបែកបាក់របស់អ្នកទាំងពីរ ក៏ត្រូវបានគេល្បីតៗគ្នាថាបណ្តាលមកពីមានជនទី៣ ចូលមកពាក់ព័ន្ធ។ ក្រោយមានការបែកបាក់ស្នេហា នាលើកនេះ កម្លោះសង្ហាលោក Sornram ក៏ត្រូវបាន គេសង្កេតមើលឃើញថា តាំងពីចូលសិល្បៈមកលោកធ្លាប់បានលេចឮដំណឹងថា បានសេពគប់គ្នាជាមួយនឹង តារាស្រីជាច្រើនរូប ក្នុងវិស័យសិល្បៈ គឺរហូតដល់ទៅ១០នាក់ឯណោះ ប៉ុន្តែមកដល់ពេលនេះ លោកនៅតែទទួលបរាជ័យដដែលក្នុងរឿងស្នេហា។

ទន្ទឹមនឹងនេះមហាជនក៏មើលឃើញថា គូព្រេងរបស់តារាសម្តែងរូបនេះ នៅមិនទាន់កើតនៅឡើយនោះទេ។ ក្នុងនោះដែររួមមានតារាស្រីល្បីៗដូចជា៖

១) តារាសម្តែងស្រី Wichuda៖ គឺជាដៃគូសម្តែងមុនដំបូងគេរបស់លោក Sornram ពេលចូលសិល្បៈ ហើយក្រោយចប់រឿងក៏មានព័ត៌មានថាអ្នកទាំងពីរទាក់ទងគ្នា តែក្រោយមកតារាស្រីរូបនេះ បានជួបគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតទៅ។   

Wichuda និង Sornram

២) តារាសម្តែងស្រី Kathaleeya៖ ក៏ធ្លាប់ល្បីថាទាក់ទង់គ្នាស្ងាត់ៗដែរ ប៉ុន្តែក្រោយមកក៏អះអាងថារាប់អានគ្នាជាមិត្តដូចគ្នា រហូតដល់នាងរៀបការហើយ។ 

Kathaleeya និង Sornram

៣) តារាសម្តែងស្រី Suttida៖ ល្បីខ្លាំងពេលលេងរឿងជាមួយគ្នា ហើយនាងក៏បានសារភាពត្រង់ៗថាពិតជាធ្លាប់បានទាក់ទងគ្នាជាមួយ Sornram មែន តែគ្មានភាពជោគជ័យឡើយក្នុងផ្លូវស្នេហាមួយនេះ។ 

Suttida និង Sornram

៤) តារាសម្តែងស្រី Nussaba៖ ធ្លាប់ល្បីថា លួចទាក់ទងជាមួយគ្នាស្ងាត់ៗ តែអ្នកទាំងពីរក៏បានចេញមុខមកអះអាងថាត្រឹមតែជាមិត្តនឹងគ្នាប៉ុណ្ណោះ។ 

Nussaba និង Sornram

៥) តារាសម្តែងស្រី Rinlanee៖ ចប់ពីស្នេហាចាស់ចូលស្នេហាថ្មី អ្នកទាំងពីរក៏ត្រូវបានគេដឹងថាលួចទាក់ទងគ្នាស្ងាត់ៗ តែចុងក្រោយខាងប្រុសក៏ចេញមុខមកប្រាប់ថាគ្មានអ្វីនឹងគ្នាលើសពីពាក្យថាមិត្តភាពនោះទេ។ 

Rinlanee និង Sornram

៦) តារាសម្តែងស្រី Sujira៖ បញ្ចប់ជាមួយតារាស្រី Rinlanee កម្លោះសម្បូរស្នេហ៍រូបនេះ ក៏បានមកផ្តើមទំនាក់ទំនងថ្មីជាមួយកញ្ញា Sujira រហូតស្រលាញ់គ្នាបាន ៧ ឆ្នាំហើយ ក៏នៅតែដើរដល់ផ្លូវបែករៀងៗខ្លួន ព្រោះមិនអាចបន្ត។ 

Sujira និង Sornram

៧) ​តារាសម្តែងស្រី Ae sasikarn៖ Sornram បានតាមញ៉ែតារាស្រីរូបនេះអស់មួយរយៈ តែក៏ត្រូវបានបរាជ័យព្រោះនាងមានអ្នកផ្សេងក្នុងចិត្តរួចទៅហើយ។ 

Ae sasikarn

៨) តារាសម្តែងស្រី Pitchyatun៖ Sornram ក៏ធ្លាប់បានតាមស្រលាញ់ស្រីស្អាតម្នាក់នេះដែរ តែក្រោយមកនាងក៏បានបើកបង្ហាញទំនាក់ទំនងបេះដូងជាមួយនឹងកម្លោះសង្ហាផ្សេងទៀតទៅវិញ ដែលជាអ្នកសិល្បៈដូចគ្នា។ 

Pitchyatun និង Sornram
Pitchyatun និងម្ចាស់បេះដូងនាង

៩) តារាសម្តែងស្រី Nicole៖ ចុងក្រោយបង្អស់មកដល់អ្នកមេម៉ាយចាយសម្រស់ Nicole បន្ទាប់ពីសេពគប់គ្នាបានមួយរយៈ ពេលនេះក៏បានបែកផ្លូវគ្នាជាស្ថាពរ ក្រោមហេតុផលផ្ទាល់ខ្លួន ពិសេសគឺល្បីថាមានអ្នកទី ៣ នេះតែម្តង។ 

Nicole និង Sornram

ហេតុដូច្នេះហើយទើបគេមើលឃើញថា ទោះបីជាធ្លាប់បានសេពគប់គ្នាជាមួយនឹងមនុស្សស្រីច្រើននាក់ប៉ុណ្ណា តែទីបំផុតតារាប្រុស Sornram នៅតែមិនអាចរកដៃគូជីវិតបានដដែល៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]