ព្រុយណេ៖ កាលពីពេលថ្មីៗនេះ រូបមួយសន្លឹករបស់ព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateen បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេសគឺស្រីៗនាំគ្នាធ្លាក់បេះដូងអស់ ខណៈពេលដែលឃើញព្រះអង្គម្ចាស់រូបសង្ហាម្នាក់នេះ បានថតរូបនៅជិតនារីម្នាក់។

ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុននេះព្រះអង្គម្ចាស់ Mateen បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីមង្គលការមួយ ដែលបានប្រព្រឹត្តទៅយ៉ាងអធិកអធម ដែលមានភ្ញៀវកិតិ្តយសជាច្រើនបានចូលរួមស្លៀកពាក់យ៉ាងស្រស់ស្អាត រីឯព្រះអង្គម្ចាស់វិញទ្រង់ក៏បានតែងខ្លួនសង្ហាមិនធម្មតានោះដែរ។

តែអ្វីដែលគួរជាទីចាប់អារម្មណ៍ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលនោះគឺ ឃើញព្រះអង្គម្ចាស់រូបនេះ បានថតរូបភាពយ៉ាងជិតគ្នាជាមួយនារីជនជាតិឥណ្ឌាម្នាក់ ដែលមានរូបសម្រស់ស្អាតម្នាក់ ដែលអ្នកលេងបណ្តាញសង្គមគិតថាជាគូស្នេហ៍របស់ព្រះអង្គ។

នៅក្នុងនោះដែរ រូបភាពមួយសន្លឹកនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមបង្ហាញអារម្មណ៍សោកស្តាយគ្រប់គ្នាតែម្តង ខណៈពេលដែលមិនបានដឹងថានាងគឺជាមិត្តឬក៏អ្នកណាឲ្យប្រាកដផងនោះ។

គួរបញ្ជាក់ផងដែរ ថាព្រះអង្គម្ចាស់ប្រ៊ុយណេ បានទាក់ចិត្ត ក៏ដូចជាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់បណ្តាប្រជាជននៅក្នុងប្រទេសជាច្រើន ដោយសារតែព្រះអង្គទ្រង់មានរូបរាងស្រស់សង្ហាផងនោះ៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖  

ព្រះអង្គម្ចាស់ប្រ៊ុយណេAbdul Mateen
ព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateen
ព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateen
ព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateen
ព្រះអង្គម្ចាស់ប្រ៊ុយណេ ពេលចូលរួមពិធីមង្គលការ
ព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateenពេលចូលរួមពិធីមង្គលការ
ព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateenពេលចូលរួមពិធីមង្គលការ
ព្រះអង្គម្ចាស់ប្រ៊ុយណេ Abdul Mateenពេលចូលរួមពិធីមង្គលការ
ព្រះអង្គម្ចាស់ Abdul Mateenពេលចូលរួមពិធីមង្គលការ
ព្រះអង្គម្ចាស់ Abdul Mateenពេលចូលរួមពិធីមង្គលការ
ព្រះអង្គម្ចាស់ Abdul Mateen និងនារីដែលគេគិតថាគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]