ភ្នំពេញ ៖ តារាសម្ដែងថៃដ៏ល្បីឈ្មោះ លោក Mark Prin ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់ហេ្វនៗជាច្រើន មិនថាក្នុងឫក្រៅប្រទេស បានត្រៀមខ្លួនហោះហើរមកប្រទេសកម្ពុជានា ចុងសប្ដាហ៍នេះហើយ។

ជាក់ស្ដែង ដោយយោងទៅតាមផេក ThirTeen Terrors – Cambodia បានឲ្យដឹងថា តារាសម្ដែងប្រុសរូបសង្ហា លោក Mark Prin នឹងចូលរូមនៅក្នុងការសម្ពោធហាងសម្លៀកបំពាក់ដ៏ធំមួយ នៅក្នុងទឹកដីប្រទេសកម្ពុជា នាថ្ងៃសុក្រនេះផងដែរ ។

ជាមួយគ្នានេះដែរ បណ្ដាអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា បានសម្ដែងក្ដីរំភើបជាខ្លាំង ហើយជាពិសេសពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍តារាក្នុងដួងចិត្តរបស់ពួកគេ នាប៉ុន្មានថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា តារាសម្ដែងប្រុសថៃ លោក Mark Prin នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ ពោលគឺនៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ៕ 

Mark Prin
Mark Prin
អ្នកគាំទ្រ ​Mark Prin
Mark Prin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]