ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីប៉ុន្មានខែមុននេះ អតីតពិធីការិនីដ៏ល្បីល្បាញប្រចាំនៅក្នុងទូរទស្សន៍ MY TV វីជេ សាមេនតា បានបញ្ចប់ជីវិតនៅលីវរបស់ខ្លួនជាស្ថាពរហើយ ដោយសម្រេចចិត្ត រៀបអាពាហ៍ពិពាហ៍​យ៉ាងអធិកអធម តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាមួយនឹងស្វាមីសង្ហា ដែលជាអ្នកមានទ្រព្យសម្បត្តិម្នាក់។

តួយ៉ាងក្រោយពីរៀបការរួចហើយ ជារឿយៗគេតែងសង្កេតឃើញថា ស្វាមីវីជេសាមេនតា ឧស្សហ៍បង្ហោះនូវរូបភាពផ្អែមល្ហែមរបស់ខ្លួននិងភរិយាសំណព្វចិត្ត នៅលើអ៊ីនស្តារក្រាមខ្លាំងណាស់។ ជាពិសេសគ្រប់រូបភាព សុទ្ធតែបង្ហាញពីស្នាមញញឹមយ៉ាងមានក្ដីសុខ សុភមង្គល ជាហេតុធ្វើឲ្យអ្នកទស្សនាលួចច្រណែននឹងសំណាងនាងខ្លាំងតែម្ដង។

នេះពិតណាស់ហើយថា ប្ដីអតីតពិធីការិនីរូបនេះ ពិតជាស្រលាញ់នាងខ្លាំងមិនធម្មតាឡើយ។ ពិតជាកម្រមានណាស់ ទាំងស្អាតទាំងសង្ហា ថែមទាំងមានទ្រព្យសម្បត្តិធនធានច្រើន អ្វីសំខាន់ចេះថ្នាក់ថ្នម ផ្អែមល្ហែមជាមួយប្រពន្ធខ្លាំងបែបនេះ ពិតជាប្ដីគំរូ គួរឲ្យសរសើរខ្លាំងមែនទែន៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

សាមេនតា និងស្វាមី
សាមេនតា និងស្វាមី
សាមេនតា និងស្វាមី
សាមេនតា និងស្វាមី
សាមេនតា និងស្វាមី
សាមេនតា និងស្វាមី
សាមេនតា និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

សាមេនតា