(ភ្នំពេញ)៖ ក្រោយពីតារាចម្រៀងលោក នី រតនា បានភ្ជាប់ពាក្យជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់រូចមក ឃើញថាមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់លោក ។

បើនិយាយពីភាពផ្អែមល្ហែមរបស់ពួកគេវិញគឺថា មិនចាញ់ការសម្ដែងនៅក្នុងខ្សែភាពយន្ដនោះទេ។ រាល់សកម្មភាពរបស់លោក នី រតនា និងគូដណ្តឹង របស់តារាចម្រៀងរូបនេះ មានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាហ្វេនដែលជាអ្នកគាំទ្រ ទោះបីជាលោក ជិតដល់ថ្ងៃចូលរោងការក៏ដោយ ។

តែអ្វីដែលធ្វើឲ្យលោក មានការសរសើរពី សំណាក់អ្នកលេងបណ្ដាញសង្គម Instagram នោះគឺលោកបានបង្ហោះសារ រូមជាមួយនឹងរូបថត នៅក្នុងគណនីផ្លូវការរបស់ខ្លួនថា៖ 

«ពាក្យថាស្រលាញ់ មិនស្មើនឹងទង្វើដែលបង្ហាញថាស្រលាញ់នោះទេ ដូច្នេះជីវិតគួរតែត្រូវរៀនឲ្យចេះផ្សំគ្រឿងជីវិត ភ្លក់ឲ្យត្រូវរសជាតិជីវិតគូ ដាច់ខាតកុំឲ្យប្រៃពេក កុំឲ្យផ្អែមពេក កុំឲ្យសាបពេក និងកុំឲ្យហឹរពេក ទើបជិវិតគូស្ថិតស្ថេរយូរអង្វែង »

ជាក់ស្ដែង ដោយឃើញពាក្យទាំងអស់នេះហើយ ទើបមានអ្នកគាំទ្ររបស់លោក នី រតនា បានថានិយាយពីលោក ថាជាតារាដែលចេះគិត ពីមនុស្សដែលយើងស្រលាញ់ ជីវិតគ្រួសាររបស់លោក និងមានសុភមង្គលជាមិនខាន។ ជាពិសេស ក៏មានអ្នកខ្លះ បានច្រណែននឹង គូដណ្តឹងលោក ដែលបាន លោក ជាអនាគតស្វាមីបែបនេះ ទាំងសង្ហា ចរិតល្អ និងចេះផ្តល់តម្លៃស្នេហាឲ្យគ្នា ទៅវិញទៅមក៕

លោក នី រតនា និងគូដណ្តឹង
លោក នី រតនា និងគូដណ្តឹង
លោក នី រតនា និងគូដណ្តឹង
លោក នី រតនា និងគូដណ្តឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា