អង់គ្លេស៖ កីឡាករ Eden Hazard ចង់ទៅលេងក្រុម Real Madrid ក្នុងរដូវកាលក្រោយ ក្រោយពីអនាគតរបស់ក្លិប Chelsea នៅស្រពេចស្រពិលនៅឡើយ។

បើយោងតាមបទសម្ភាសមួយ ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះបាននិយាយថា ក្រុម Real Madrid បានទំនាក់ទំនងមកភ្នាក់ងារផ្ទាល់ខ្លួនរបស់លោក ប៉ុន្តែអ្វីៗនៅមិនទាន់បានផ្លែផ្កានៅឡើយទេ ដោយសារនៅមានរឿងខ្លះ មិនទាន់អាចសម្រេចបាន។ 

កីឡាករ Eden Hazard

កីឡាករវ័យ២៧ឆ្នាំរូបនេះបានបន្តថា លោកកំពុងតែពិចារណាអនាគតរបស់ខ្លួន ហើយលោកត្រូវតែរង់ចាំមើលអនាគតរបស់ Chelsea សិនដែរ ដោយសារពេលនេះវាស្រពេចស្រពិលខ្លាំងណាស់ ដូច្នេះលោកមិនទាន់អាចសម្រេចចិត្តឲ្យបានដាច់ស្រេចនោះទេ។

កីឡាករ Eden Hazard

គួរឲ្យដឹងថា បើយោងតាមរបាយការណ៍មួយបានបង្ហើបថា ក្រុម Real Madrid បានកំពុងរៀបចំនាំយកខ្សែបម្រើប្រយុទ្ធរបស់ក្រុម Chelsea រូបនេះមកកាន់ទឹកដី Santiago Bernabeu ក្រោយពីពួកគេមិនអាចដេញតាមប្រម៉ាញ់កីឡាករ Neymar បន្តទៀត ដោយសារតម្លៃខ្ពស់ពេក៕

កីឡាករ Eden Hazard

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]