បារាំង៖ គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បាននិយាយថាទោះបីជាអាហ្សង់ទីនចាញ់ការប្រកួតជាមួយក្រុមក្រូអាតក្នុងលទ្ធផល ៣-០ ក៏ដោយលោកនៅតែជឿជាក់ថាក្រុមមួយនេះ នឹងអាចឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយបាន។

Didier Deschamps

គ្រូបង្វឹកក្រុមមាន់គោកបារាំងបានលើកឡើងថា៖ «ក្រុមជម្រើសជាតិក្រូអាត ជាក្រុមមួយដែលបារាំងត្រូវចង់ជៀសឲ្យផុតនៅវគ្គ ១៦ ក្រុមចុងក្រោយ នឹងមិនចង់ចំណាយពេលជាមួយពួកគេឡើយ ព្រោះពួកគេលេងបាល់ដូចដែល អ្នករាល់គ្នាបានឃើញស្រាប់ហើយ។ ចំណែកក្រុមអាហ្សង់ទីនរបស់ Lionel Messi វិញពួកគេនឹងធ្វើបានល្អនៅប្រកួតក្រោយជាមិនខាន ព្រោះក្រុមមួយនេះមិនមែនជាក្រុមអន់នោះទេ គ្រាន់តែពួកគេមិនទាន់យល់គ្នាទេប៉ុណ្ណោះ។ ខ្ញុំក៏ចង់ជួបអាហ្សង់ទីននៅវគ្គ ១៦ ក្រុមចុងក្រោយដែរ ព្រោះខ្ញុំគិតថា Messi ជាកីឡាករល្អបំផុតនៅលើលោក ដូច្នេះខ្ញុំចង់ឲ្យកូនក្រុមខ្ញុំសាកល្បងជាមួយពួកគេម្តង»

ទោះបីជាយ៉ាងណាក្តី លោក Deschamps បានបន្ថែមថា «ថ្វីថ្វិតតែក្រុមក្រូអាតបានឈ្នះការប្រកួតពីរលើកដំបូងរបស់គេហើយឈរលើកំពូលតារាងប្រចាំពូល D មែន ប៉ុន្តែពួកគេនឹងមិនអាចគេចរួចពីវគ្គ ១៦ ក្រុមចុងក្រោយបាននោះទេ»។

Lionel Messi

គួរឲ្យដឹងផងដែរថា Pogba និង Tolisso ក៏បាននិយាយផងដែរថា ពួកគេនឹងរងចាំស្វាគមន៏ជានិច្ចចំពោះក្រុមអាហ្សង់ទីន ហើយពូកគេបានក៏បានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបក្រុមជើងឯករងកាលពីឆ្នាំ ២០១៤ នេះផងដែរ៕

ក្រុមជម្រើសជាតិបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]