ថៃ៖ មនុស្សស្រីម្នាក់ៗ តែងតែប្រាថ្នាចង់បាន បុរសល្អៗ ដូចក្នុងក្តីប្រាថ្នារបស់ពួកគេ ដោយចេះថ្នាក់ថ្នម មើលថែ និងយកចិត្តទុកដាក់ជាដើម។

ជាក់ស្តែងតារាសម្តែងទាំង ៥គូនេះ មិនត្រឹមតែសង្ហារនោះទេ ប៉ុន្តែការយកចិត្តទុកដាក់ ស្រាលាញ់ និងការថ្នាក់ថ្នមសង្សារ របស់ពួកគេវិញ ក៏មិនធម្មតានោះដែរ ដូច្នោះហើយបានជា ពួកគេទាំង ៥នាក់នេះ បានក្លាយជាបុរសក្នុងក្តីប្រាថ្នារបស់មនុស្សស្រីជាច្រើន ដែលគ្រប់គ្នាប្រាថ្នាចង់បុរសដូចពួកគេធ្វើជាសង្សារ៕

ចង់ជ្រាបកាន់តែច្បាស់ តោះមកមើលរូបភាពខាងក្រោមនេះ ថាតើមានគូណាខ្លះ៖

១ The Toys និង Kakia

តារាចម្រៀងល្បីមុខស្ងួត ដែលមិនចេះញញឹម The Toys បានស្រលាញ់គ្នាជាមួយសង្សារលោកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយលោកក៏ជា បុរសម្នាក់ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នា ទោះបីជាលោកមិនសូវចេះញញឹមក៏ដោយ ប៉ុន្តែគេសង្កេតឃើញថា នៅពេលដែល លោកថតរូបជាមួយសង្សារ លោកតែងតែបង្ហាញស្នាមញញឹមជានិច្ច។ 

The Toys និង Kakia

២ Mark និង Kim

៣ខែខាងមុខទៀតនេះ នឹងឈានចូល ឆ្នាំទី៥ហើយ សម្រាប់ចំនងស្នេហ៍តារាសម្តែងដ៏ល្បីមួយគូនេះ បើទោះបីជាមានពាក្យចចាមអារ៉ាមជាច្រើនទៅលើគូស្នេហ៍ពួកគេក៏ដោយ ប៉ុន្តែពួកគេនៅតែអាចរក្សាចំណងស្នេហ៍មួយនេះយ៉ាងរឹងមាំ។

Mark និង Kim

៣ Weir និង Bella

តារាសម្តែងឆ្លងប៉ុស្តិ៍លោក Weir និងកញ្ញា Bella ទោះបីជាមិនព្រមនិយាយថា ពួកគេជាសង្សារនឹងគ្នាក៏ដោយ ប៉ុន្តែអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមជានិច្ច នៅក្នុងបណ្តាញសង្គមអីុនស្តារក្រាម ជាពិសេស លោក Weir កាលពីពេលថ្មីៗនេះ បានទទួលនាមថា ជាមនុស្សដែលពូកែអួតសង្សារទៀតផង។ 

Weir និង Bella

៤ God និង Bow

មិនខុសគ្នាប៉ុន្មានដែរ សម្រាប់តារាសម្តែងលោក God តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយសង្សារ របស់លោកតាមរយៈការបង្ហោះវីដេអូ នៅក្នុង Instagram ធ្វើឲ្យនារីៗជាច្រើន ច្រណែនចង់បានសង្សារដូចជារូបលោកផងដែរ។ 

God និង Bow

៥ Yong និង Saturday

សម្រាប់គូស្នេហ៍តារាចម្រៀង លោក Yong Armchair នេះវិញ កាន់តែធ្វើឲ្យ នារីៗច្រណែន ទោះបីជាអ្នកទាំងពីរបានរៀបការនឹងគ្នាហើយក៏ដោយ ប៉ុន្តែភាពផ្អែមល្ហែមរបស់គូស្នេហ៍មួយនេះ មិនបានអន់ថយជាងមុនឡើយ៕ 

Yong និង Saturday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]