រុស្ស៊ី៖ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិកូឡុំប៊ីកាលពីយប់មិញ ពេលនេះក្រុមជម្រើសជាតិប៉ូឡូយ បានក្លាយជាក្រុមមកពីទ្វីបអឺរ៉ុបដំបូងគេដែលធ្លាក់ចេញពីពានរង្វាន់ World Cup ឆ្នាំ២០១៨ នេះ។ 

ប៉ូឡូយ

ក្រុមដែលមានកីឡាករល្បីៗមួយចំនួន ជាពិសេសគឺខែ្សប្រយុទ្ធ Robert Lewandoski មិនអាចបន្ដដំណើរទៀតបានក្នុងព្រឹត្ដិការណ៍ពានរង្វាន់ដ៏ធំមួយនេះ ដោយប្រកួតបាន២ប្រកួត បរាជ័យទាំង២ ដោយការប្រកួតទី១ ចាញ់សេណេហ្គាល់ ២-១ ខណៈប្រកួតទី២ គឺចាញ់កូឡុំប៊ី កាលពីយប់មិញនេះ ៣-០ ។

ការប្រកួតបង្រ្គប់កិច្ចរបស់ពួកគេនឹងត្រូវប៉ះក្រុមជម្រើសជាតិជប៉ុន នៅថៃ្ងទី២៨ វេលាម៉ោង៩យប់ ខណៈជប៉ុន ទាមទារឈ្នះជាដាច់ខាតដើម្បីធានាកៅអីឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ៕ 

ការប្រកួតយប់មិញ
ការប្រកួតយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]