ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨កន្លងមកនេះ តារាកំប្លែង នាយ ស្លេក បានរៀបចំពិធីមង្គលការកូនជាលើកដំបូង តែបែរជាជួបបញ្ហាអាកាសធាតុមិនអំណោយផល យ៉ាងដូច្នេះទាល់តែសោះ។

យ៉ាងណាមិញ ដោយយោងទៅតាមការបង្ហោះសារររបស់ លោក សុវណ្ណ រិទ្ធី ដែលរូបលោកបានទៅចូលរួម នៅក្នុងថ្ងៃចូលរោងជ័យរបស់កូន តារាកំប្លែង នាយ ស្លេក បានឲ្យជ្រាបថា «ថ្ងៃទី23ខែមិថុនាឆ្នាំ2018នេះ ការកូនអ៊ំស្លេកខ្ញុំ ។តែព្រះភិរុណមិនប្រណីសោះបង្អោរហូត។តែទោះយ៉ាងណាក៏ដោយក៏ភ្ញៀវមិនចោលអ៊ំស្លេកដែរ។ខ្ញុំសូមអរគុណបងប្អូនជំនួសអ៊ំស្លេក។សូមត្រជាក់ត្រជុំទាំងអសគ្នា!!! »។

ទោះជាយ៉ាងណាក្ដី ដោយសារតែមានការស្រលាញ់រាប់អាន តារាកំប្លែងរូបនេះ គេសង្កេតឃើញថានៅតែមានភ្ញៀវរបស់លោកជាច្រើន បានអញ្ជើញចូលរួម និង បានសម្ដែងការអបអរសាទរដល់រូបលោក ផងដែរ៕    

សុវណ្ណ រិទ្ធី និងនាយ ស្លេក
នាយ ស្លេក
នាយ ស្លេក
សារ សុវណ្ណ រិទ្ធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]