ភ្នំពេញ៖ ក្រោយពីបានបោះបង់នូវអាជីពជាតារាកំប្លែង មកធ្វើជាអ្នកចម្រៀងឃើញថា នាយចឺម កាន់តែទទួលបាន ការ​គាំទ្រកាន់តែខ្លាំងឡើង ក្រោយបានជ្រកក្រោមទ្រនំផលិតកម្មសាន់ដេ បច្ចុប្បន្ននេះ ឃើញថាលោក មានហាងឆេងខ្ពស់មិនចាញ់អ្នកចម្រៀងមុនៗនោះទេ ទោះបីជាតារារូបនេះ ទើបតែប្រឡូកក្នុងសិល្បៈមួយនេះក្តី។

ស្របពេលជាមួយគ្នានេះដែរ ប្រិយមិត្តជាច្រើនប្រាកដជា មិនបានជ្រាបច្បាស់នូវចរិតនៅខាងក្រៅរបស់តារារូបនេះប៉ុន្មាននោះទេ ព្រោះធ្លាប់តែឃើញលោកឡើងសម្តែងនិងច្រៀងលេង នៅលើឆាក។

តែពេលនេះ ស្រាប់តែមានអ្នកគាំទ្រម្នាក់ បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីចរិតពិតរបស់តារារូបនេះនៅក្រៅ នៅក្នុងនោះដែរ ឃើញថានាយចឺម បានប្រមូលសម្រាមដាក់ចូលក្នុងធុង ខណៈពេល នៅទីនោះមានសម្រាមជាច្រើន តែគ្មានអ្នកយក បោះចោល ស្របពេលដែល លោកសម្រាកពីការងារបានបន្តិច។

ទង្វើរបស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រមិនសរសើរមិនបាន ថែមទាំងបញ្ចេញសារមួយដ៏មានអត្ថន័យយ៉ាងដូច្នោះថា៖«នេះជាមូលហេតុដែលខ្ញុំចូលចិត្តគាត់ ទោះជាគាត់អ្នកចម្រៀងល្បីក៏ពិតមែន តែគាត់មិនប្រកាន់ខ្លួនទេ ចូលមកដល់កន្លែងធ្វើខ្លួនក្នុងស្ថានីយ៍ភ្លាម ឃើញសំរាម រញ៉េរញ៉ៃ គាត់ក៏ដើរប្រមូលយកចោលភ្លាម ប្រហែលព្រោះគាត់មើលទៅទើសភ្នែកពេក ហើយក៏ជាកន្លែងសម្រាប់តារាទូទៅដែរ ប្រហែលគាត់មិនចង់ឲ្យតារាផ្សេងចូលមកក្រោយ ពិបាកអង្គុយធ្វើខ្លួន និង អារម្មណ៍មិនល្អ ពេលសម្រាក ក្រោយសម្តែងចប់ហើយមើលទៅ ។ វាជាទស្សនៈ របស់ខ្ញុំទេ ព្រោះខ្ញុំឃើញច្រើនដងហើយ ទើបតែលួចថតបានហើយ សូមបញ្ជាក់សំរាមនេះ មិនមែនជារបស់ពួកខ្ញុំទេ»៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ 

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម និងនិច
នាយចឺម ពេលគេលួចថត
នាយចឺម ពេលគេលួចថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម