ទីតាំង៖ ចាប់ពីគល់​ស្ពាន​មិត្តភាព កម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដល់​ច្រាំង​មុខ ការដ្ឋានសណ្ឋាគារ

ម្ចាស់គំរោង៖ សាលារាជធានីភ្នំពេញ

អ្នកសាងសង់៖ ក្រុមហ៊ុនសំណង់របស់សណ្ឋាគារសុខារ

ត្រួតពិនិត្យបច្ចេកទេស៖ មន្ទីរសាធារណៈការ និងដឹកជញ្ជួនរាជធានី

រយៈពេល៖ ១៨ខែ

ចាប់ផ្តើមនិងគ្រោងបញ្ចប់៖ មិថុនា ២០១១ - វិច្ឆិកា ២០១២

គំរោងថវិកា៖​ ១៨.២៧២.៣៤៨ ដុល្លាអាមេរិក សំរាប់ការងារសាងសង់ច្រាំងទន្លេ​ ជាមួយនឹង ២.៨៧០.០០០ ដុល្លាអាមេរិក សំរាប់ស្ថាបនាផ្លូវ សួន ភ្លើងបំភ្លឺ ជាដើម

លក្ខណៈបច្ចេកទេសសង្ខេបនៃការស្ថាបនា៖ តាមការបង្ហាញរបស់ក្រុមបច្ចេកទេស ប្លង់ Tieng Phong Structure ច្រាំងទន្លេយើង នឹងត្រូវ ចែកចេញជា ២ កំណាត់ (segments) ដែលសាងសង់តាមបច្ចេកទេសខុសប្លែកគ្នា ក្នុងនោះមាន៖

ផ្នែកទី១ ៖ (Segment 1) ចាប់ពីគល់ស្ពានជ្រោយចង្វារខាងកើត មកដល់ ជិតសួនគំរោងសណ្ឋាគារសុខា អូតែល មានប្រវែង ១៧០០ម៉ែត្រ សំរាប់ទីតាំងដីខ្សោយ ចំណោទខ្ពស់ មានដីបាក់ ច្រើន នឹងត្រូវប្រើប្រាស់បច្ចេកទេស ច្រាំងចំណោទឈរត្រង់ (Vertical Embankment, Concrete Sheet Pile) ដែលការចំណាយខ្ពស់ ហើយមានភាពស្មុគស្មាញ

ផ្នែកទី២ ៖ (Segment 2) តចាប់ពីផ្នែកទីមួយរហូតដល់​ច្រាំងចុងជ្រោយ មានប្រវែង ១២០០ម៉ែត្រ សំរាប់ចំណោទទាប ត្រូវប្រើប្រាស់បច្ចេកទេស ចំណោទ ជំរេល (Slope Embankment)។

លទ្ធផលការងារធំៗដែលសម្រេចបាន៖
ដោះស្រាយសំណង់បណ្តោះអាសន្នខុសច្បាប់ចំនួន ១១១ខ្នងផ្ទះ
ការងារកាប់ដើមឈើ ដើម្បីសម្អាតការដ្ឋានសាងសង់ អស់ ៦៣ដើម
ការងារហ៊ុំព័ទ្ធការដ្ឋាន ដោយធ្វើរបងសុវត្ថិភាព ប្រវែង ២៤០០ម៉ែត្រ នៃប្រវែងច្រាំងសរុបត្រូវស្ថាបនា ៣០០០ម៉ែត្រ
ការងារជីកកាត់ជើងទេរ និងធ្វើផ្លូវសម្រាប់គ្រឿងចក្រ បានប្រវែង ១៣៥០ម៉ែត្រ
ការងារបុកសសរគ្រឹះមុខកាត់ទំហំ៧០០មីលីម៉ែត្រ ៥០០មីលីម៉ែត្រ និង ៤០០មីលីម៉ែត្រ ជម្រៅ១២ម៉ែត្រ ១៥ម៉ែត្រ និង ១៨ម៉ែត្រ បានចំនួន ៥៧ដើម

ខ្មែរឡូត សង្ឃឹមថា សួនកំសាន្តថ្មីនេះ នឹងមានចំណតរថយន្ត និង ម៉ូតូ ច្បាសលាស់ និង គ្រប់គ្រាន់ ចៀសវាងបញ្ហា ស្ទះដូចតាមមាត់ទន្លេខាងលិច។

ដកស្រង់ពី សាលាក្រុង

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]