រុស្ស៊ី៖ ឆ្លងកាត់ការប្រកួតទី២ នៃវគ្គសន្សំពិន្ទុតាមពូល ពេលនេះកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងព្រឹត្ដិការណ៍ World Cup នេះ គឺខែ្សប្រយុទ្ធ Harry Kane របស់ក្រុមជម្រើសជាតិអង់គ្លេស។ 

កីឡាករដែលកំពុងប្រជែងយកស្បែកមាស

ប្រធានក្រុមរបស់ក្រុមតោកំណាចនេះ បានស៊ុតបញ្ចូលទីបានដល់ទៅ៣គ្រាប់ម្នាក់ឯង ក្នុងការប្រកួតដែលអង់គ្លេស ធើ្វស៊ីប៉ាណាម៉ាដល់ទៅ ៦-១ កាលពីម្សិលមិញ ដែលធើ្វឲ្យក្រុមជើងឯកពិភពលោកមួយសម័យនេះ ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយស្រួលៗ ខណៈដែលរូបគេមានគ្រាប់បាល់សរុបបានចំនួន៥គ្រាប់ហើយក្នុងព្រឹត្ដិការណ៍មួយនេះ។ 

Harry Kane

ក្រៅពីសមាជិករបស់ក្រុម Tottenham Hotspur ដែលកំពុងនាំមុខគេក្នុងការជ័យលាភីស្បែកជើងមាសនេះ ក៏កីឡាករបន្ដបន្ទាប់ដែលកំពុងតាមប្រដេញរូបគេផងដែរដែលមានដូចជា ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក កីឡាករ Romelu Lukaku (៤គ្រាប់) ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo ជាដើម៕ 

Ronaldo
Lukaku

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]