រុស្ស៊ី៖ កីឡាករ Keisuke Honda បានក្លាយទៅជាកីឡាករជនជាតិអាស៊ីដែលបានស៊ុតបញ្ចូលទីច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍ World Cup។

អតីតកីឡាករក្រុម AC Milan រូបនេះបានស៊ុតបាល់បញ្ចូលទីជួយឲ្យជម្រើសជាតិជប៉ុនតាមបានស្មើក្រុមសេណេហ្គាល់ក្នុងការប្រកួតកាលពីយប់មិញ ដោយការប្រកួតបញ្ចប់ក្នុងលទ្ធផល ២-២។ 

កីឡាករ Keisuke Honda

ខ្សែបម្រើប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះបានបង្ហាញខ្លួនឲ្យជប៉ុននៅក្នុងព្រឹត្តិការណ៍ World Cup បានចំនួនដល់ទៅ៣ដង ឯណោះ ដោយលើកដំបូងនៅឆ្នាំ២០១០ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង លោកស៊ុតចូលបាន២គ្រាប់ លើកទីពីរនៅឆ្នាំ២០១៤ ក្នុងប្រទេសប្រេស៊ីល លោកស៊ុតចូលបាន១គ្រាប់ និងលើកទីបីនៅឆ្នាំ២០១៨ ក្នុងប្រទេសរុស្ស៊ី លោកស៊ុតចូលបានមួយគ្រាប់យប់មិញនេះ ដោយសរុបទាំងអស់គឺ៤គ្រាប់ ដែលធ្វើឲ្យលោកឡើងទៅឈរនៅកំពូលតារាងកីឡាករអាស៊ីដែលស៊ុតបញ្ចូលទីនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។

កីឡាករ Keisuke Honda

គួរឲ្យដឹងថា លោក Keisuke Honda ក៏មានដំណែងជាអ្នកគ្រប់គ្រងក្លិបបាល់ទាត់មួយនៅក្របខ័ណ្ឌកំពូលកម្ពុជាផងដែរ គឺក្លិបសូលទីឡូអង្គរ ហើយលោកក៏បានជួយជាជំនួយមួយចំនួនដើម្បីមកអភិវឌ្ឍន៍វិស័យបាល់ទាត់នៅប្រទេសកម្ពុជាបានច្រើនផងដែរ៕

កីឡាករ Keisuke Honda នៅក្លិបសូលទីឡូអង្គរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]