រុស្ស៊ី៖ ក្រុមជម្រើសជាតិអង់គ្លេស បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ក្រោយបំបាក់ក្រុមជម្រើសជាតិប៉ាណាម៉ាដល់ទៅ ៦-១។

៦គ្រាប់របស់ក្រុមតោកំណាចនេះ ធើ្វបានដោយការខែ្សការពារ John Stones នាទី៨ និង៤០ ៣គ្រាប់បន្ថែមរបស់ប្រធានក្រុម Harry Kane នាទី២២,៤៥ និង៦២ និង Jesse Lingard នាទី៣៦ ខណៈ១គ្រាប់សងវិញរបស់ប៉ាណាម៉ា រកបានដោយកីឡាករ Felipe Baloy នៅនាទី៧៨។

ចប់ការប្រកួត អង់គ្លេស យកឈ្នះប៉ាណាម៉ា ៦-១ មានសិទ្ធិឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយជាបន្ដ។ ប្រកួតបន្ទាប់ ក្រុមដែលដឹកនាំដោយលោក Gareth Southgate នឹងត្រូវប៉ះគូប្រជែងបែលហ្ស៊ិក ដើម្បីរកក្រុមណាជាក្រុមលេខ១ ក្នុងពូល G៕ 

England 6 - 1 Panama
England 6 - 1 Panama
England 6 - 1 Panama
England 6 - 1 Panama
England 6 - 1 Panama

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]