ភ្នំពេញ៖  អតីតតារាចម្រៀងស្រីធ្លាប់ល្បីឈ្មោះមិនធម្មតា កាលពី ១០ឆ្នាំមុន កញ្ញា ស៊ឹម ថៃណា ត្រូវបានមហាជនជាច្រើនស្គាល់នាងខ្លាំងបំផុតនៅក្នុងបទ «បេះដូងឆ្កួត» និងតាមរយៈការសម្តែងខ្សែភាពយន្តភាគនានា ដូចជារឿង «ប្រពន្ធខ្ញុំឆ្នាំខ្លា» ជាដើម។

ទោះយ៉ាងណា ពេលវេលាចេះតែកន្លងផុតទៅ ពីមួយឆ្នាំទៅមួយឆ្នាំ កេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះ ក៏ចេះតែថយចុះទៅៗរហូតមកដល់បច្ចុប្បន្ន។  រូបនាងហាក់បីដូចជាកាន់តែឃ្លាតឆ្ងាយពីវិស័យសិល្បៈ ដោយមិនឃើញនាងបញ្ចេញបទចម្រៀងថ្មី អ្វីបន្តទៀតឡើយ។

ស៊ឹម ថៃណា

មិនថាយ៉ាងណា បើក្រឡេកមកចាប់អារម្មណ៍ពីរូបសម្រស់ របស់តារាស្រីរូបនេះវិញម្តង អាចនិយាយបានថា រយៈពេល១០ឆ្នាំមកនេះ  កញ្ញា ស៊ឹម ថៃណា  ក៏មានការប្រែប្រួលច្រើនមិនធម្មតាទៅតាមវ័យផងដែរ។

តាមរយៈរូបថតខាងក្រោមពោលគឺរូបថតកាលពី ១០ឆ្នាំមុនរបស់កញ្ញា ស៊ឹម ថៃណា ដែលកាលនោះនាងមានទម្ងន់ត្រឹមតែ ៤៧គីឡូក្រាមតែប៉ុណ្ណោះ ហើយបើប្រៀបធៀបជាមួយនឹងរូបភាពពេលបច្ចុប្បន្ន គឺមានភាពខុសគ្នាខ្លាំងមែនទែន។  ទោះជាយ៉ាងណា ក៏មានប្រិយមិត្តជាច្រើនលើកសរសើរថា នាងនៅតែមានស្នាមញញឹមស្រស់ បើទោះបីរូបរាងប្រែប្រួលយ៉ាងណាក៏ដោយ៕

ស៊ឹម ថៃណា បច្ចុប្បន្ន
ស៊ឹម ថៃណា បច្ចុប្បន្ន
ស៊ឹម ថៃណា បច្ចុប្បន្ន
ស៊ឹម ថៃណា បច្ចុប្បន្ន
ស៊ឹម ថៃណា បច្ចុប្បន្ន
ស៊ឹម ថៃណា កាលពី១០ឆ្នាំមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឹុម​ ថៃណា