ភ្នំពេញ៖ កាលពីថ្មីៗនេះ អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ កុមារី អ៊ុក សុវណ្ណារី  និងកុមារី រ៉ន ចាន់ឌីន បានប៉ះគ្នាលើឆាកតែមួយ ពិតជាធ្វើឲ្យមហាជនជក់ចិត្តមែនទែន ជាមួយនឹងការសម្តែងរបស់អ្នកទាំងពីរ។

ប្រិយមិត្តមួយចំនួនដែលជាអ្នកគាំទ្រ ច្បាស់ជាជ្រាបហើយថា តារាចម្រៀងវ័យក្មេងទាំងពីរដួងនេះ សុទ្ធសឹងតែជាតារាដែលមានសម្លេងពីរោះមិនចាញ់មនុស្សធំ ហើយថែមទាំងអាចច្រៀងបទបែបពីដើមបានយ៉ាងល្អថែមទៀតផង។

តួយ៉ាង សម្រាប់ការសម្តែងរបស់អ្នកទាំងពីរនៅលើឆាកតែមួយម្តងនេះ ពិតជាពិសេសមិនធម្មតា ព្រោះថាមហាជនកម្រនឹងឃើញតារាចម្រៀងវ័យក្មេង ដែលពូកែច្រៀងបទពីដើម ប៉ះគ្នាលើឆាកតែមួយបែបនេះណាស់។

កុំឲ្យខាតពេលយូរ តោះជួយដាក់ពិន្ទុមើល រវាងតារាចម្រៀងវ័យក្មេង ដែលពូកែច្រៀងបទពីដើមទាំងពីរដួងនេះ ម្នាក់ណាដែលប្រិយមិត្តពេញចិត្តទឹកដមជាង?

ទស្សនាវីដេអូខាងក្រោម៖

សុវណ្ណារី និង ចាន់ឌីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុក សុវណ្ណារី