ភ្នំពេញ៖  កេរ្តិ៍ឈ្មោះរបស់តារាចម្រៀងប្រុសសម្លេងស្រទន់ មានមន្តស្នេហ៍លោក ណុប បាយ៉ារិទ្ធ នៅតែអាចរក្សាប្រជាប្រិយភាពបានយ៉ាងរឹងមាំ ក្នុងវិស័យសិល្បៈ  ខណៈបច្ចុប្បន្នអាជីពនេះកំពុងមានការប្រកួតប្រជែងគ្នាខ្លាំងយ៉ាងណាក៏ដោយ។

ជាក់ស្ដែងកាលពីថ្មីៗនេះដែរ ក៏មានការចែកចាយវីដេអូខ្លីមួយលើបណ្ដាញសង្គម ឲ្យឃើញពីសកម្មភាពទស្សនិកជនដែលជាហ្វេនអ្នកគាំទ្ររបស់ម្ចាស់បទ «ស្រលាញ់អូនរហូត» រូបនេះ នាំគ្នាស្ទុះសម្រុកមកសុំថតរូបជាមួយនឹងលោក ណុប បាយ៉ារិទ្ធ យ៉ាងច្រើនគួរឲ្យភ្ញាក់ផ្អើលតែម្ដង។

ក្នុងនោះដែរលោក ណុប បាយ៉ារិទ្ធ ក៏មិនភ្លេចបង្ហាញជូននូវស្នាមញញឹមស្រស់ ដើម្បីសម្ដែងក្ដីរំភើបអរគុណ ទៅកាន់ទស្សនិក ដែលស្រលាញ់ចូលចិត្តរូបលោកទៀតផង។

ទាំងនេះកាន់តែបង្ហាញឲ្យគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា បងប្រុសលោក នីកូ រូបនេះនៅតែមានហាងឆេងខ្លាំង មិនចាញ់តារាចំណូលថ្មីដទៃទៀតនោះឡើយ ៕

ចង់ជ្រាបច្បាស់ទស្សបាវីដេអូខាងក្រោម៖  

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ មានហ្វេនសម្រុកចាំថត
ណុប បាយ៉ារិទ្ធ មានហ្វេនសម្រុកចាំថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ