ប៉ូឡូញ៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប៉ូឡូញកីឡាករ Robert Lewandowski បានប្រាប់ពីវិធីមួយ ដែលពេលគេចេញទៅក្រៅជាមួយមិត្តភ័ក្ដិម្តងៗថា ពេលខ្លះរូបគេបានប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ ដើម្បីកុំឲ្យមហាជនចាប់អារម្មណ៍លើរូបគេ។

Robert Lewandowski

ខ្សែប្រយុទ្ធក្លិប Bayern Munich រូបនេះបាននិយាយថា «នៅពេលដែលខ្ញុំចេញក្រៅម្តងៗដូចជា ទៅភោជនីយដ្ឋានជាមួយមិត្តភក្តិ ពួកយើងតែងតែជជែកគ្នានិងសើចឮៗ ប៉ុន្តែខ្ញុំមិនប្រើឈ្មោះថា Robert ឬ Lewy ទេ » 

Robert Lewandowski

ខ្សែប្រយុទ្ធដែលមានវ័យ ២៩ ឆ្នាំរូបនេះបានបន្ថែមថា «ខ្ញុំតែងប្រើឈ្មោះ Emil ហើយ​គ្មាននរណាម្នាក់ចាប់អារម្មណ៍ ឬមើលមកខ្ញុំទេ។ តែបើសិនជាមាននរណាម្នាក់ គិតថាគេចំណាំខ្ញុំបាន ហើយសួរខ្ញុំថាតើខ្ញុំជា Robert Lewandowski មែនឬទេ? ខ្ញុំតែងតែឆ្លើយតបទៅគេវិញថា  សូមទោស អ្នកច្រឡំមនុស្សហើយ។ ខ្ញុំគ្រាន់តែមានរូបរាងដូចគេប៉ុណ្ណោះ។  ខ្ញុំឈ្មោះថា Emil ទេមិនមែន Robert  ឡើយ»។

គួរបញ្ជាក់ថា Lewandowski កំពុងតែស្ថិតនៅក្នុងប្រទេសរុស្ស៊ី ក្នុងយុទ្ធនាការ World Cup ២០១៨ ដើម្បីជួយក្រុមជម្រើសជាតិប៉ូឡូញ។  រូបគេបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិចំនួន ៩៦ ដងដោយក្នុងនោះគេស៊ុតបញ្ចូលទីបានចំនួន ៥៥ គ្រាប់៕

Robert Lewandowski

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]