កូរ៉េខាងត្បូង៖ នាង Tiffany អតីតសមាជិកក្នុងក្រុម Girls’ Generation បានក្លាយជាតារាឯករាជ្យ បន្ទាប់ពីនាងបានចាកចេញពីផលិតកម្ម SM Entertainment អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ។

នៅពេលថ្មីៗនេះវិញ Tiffany ហាក់ដូចជាធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីនាងបានផ្តល់បទសម្ភាសន៍ជាមួយ Billboard ដោយបាននិយាយថា រូបនាងនឹងវិលត្រឡប់ទៅរកក្រុម Girls’ Generation វិញក្នុងពេលឆាប់ៗខាងមុខនេះ។

Tiffany  បាននិយាយថា “ខ្ញុំប្រាប់សមាជិកក្នុងក្រុមថា ពេលនេះខ្ញុំជាតារាឯករាជ្យ ហើយខ្ញុំក៏សប្បាយចិត្តនឹងធ្វើវា។ គ្រាន់តែចង់ឲ្យអ្នកទាំងអស់គ្នាដឹងថា ពេលណាដែលត្រូវការខ្ញុំ ខ្ញុំនឹងទៅ”។

Tiffany បានបន្តទៀតថា “មុខជំនួញគឺមុខជំនួញ ប៉ុន្តែក្រុមគឺក្រុម។ ហើយពួកយើងនៅតែរាប់អានគ្នា។ ហើយខ្ញុំជឿជាក់ថា ថ្ងៃណាមួយពួកយើងនឹងបានជួបជុំគ្នាវិញ”។

ទោះជាយ៉ាងណាក្តី បន្ទាប់ពីឮសម្តីរបស់ Tiffany បែបនេះហើយ អ្នកគាំទ្រពិតជាសប្បាយចិត្តខ្លាំងមែនទែន ហើយពួកគេពិតជាចង់ឲ្យថ្ងៃនោះ នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

Tiffany
Tiffany

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]