ភ្នំពេញ៖ តារាកំប្លែងជើងចាស់សម្តីមិនចេះរីងស្ងួតអ្នកនាងគ្រត កាន់តែមានឈ្មោះល្បីល្បាញកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃមិនថាការងារសិល្បៈ និងការងារកាត់សក់តាមរោងការនានា ទោះបីជាបច្ចុប្បន្ននេះមានអ្នកសិល្បៈកំប្លែងជំនាន់ថ្មីបានចូលមកក៏ដោយ។

មិនថានៅក្នុងសិល្បៈ និងការរកស៊ីមួយចំនួននោះទេ ម្ចាស់កម្មវិធីនានាតែងចង់ធ្វើការជាមួយមនុស្សដែលមានទំនួលខុសត្រូវខ្ពស់លើការងាររបស់ខ្លួន  និងការគោរពពេលវេលាបានច្បាស់លាស់។

អ្នកនាងគ្រត ដែលជាតារាពូកែខាងក្រមិចក្រមើមក៏ជាមនុស្សគោរពពេលវេលាច្បាស់លាស់ដែរ ជាក់ស្តែងគេឃើញនាងកំពុងគេងសម្រាកមួយភ្លែត ដើម្បីធ្វើការរង់ចាំកម្មវិធី ដែលនឹងប្រព្រឹត្តទៅប៉ុន្មានម៉ោងទៀត។ ទង្វើរបស់តារារូបនេះបានធ្វើឲ្យបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាសរសើរគ្រប់គ្នា ថាសុខចិត្តទៅលឿនរង់ចាំកម្មវិធីដំណើរការ ក៏នាងមិនទៅយឺតដែរ។  ហេតុដូច្នោះហើយទើបបានជាប្រជាប្រិយភាពរបស់តារារូបនេះ មិនចេះអន់ថយបន្តិចសោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងគ្រត និងសានម៉ៅ
អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត
អ្នកនាងគ្រត ពេលសម្រាកចាំកម្មវិធី
អ្នកនាងគ្រត ពេលសម្រាកចាំកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាងគ្រត តារាកំប្លែង