រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធម៌​ក្រោម​កំណក់​ទឹកភ្លៀង ហើយ​បុរស​ជា​ប្តី​រង​របួសស្រាល ខណៈ​ពេល​ជិះ​ម៉ូតូ​ម៉ា​កវី​វ៉ា​មួយ​គ្រឿង​ឌុ​ប​គ្នា​ទៅ​លេង​ស្រុក​កំណើត ហើយ​ទាក់​ដៃចង្កូត​ជាមួយ​ម៉ូតូ​កង់​បី​ដួល​ស្រប​ពេល​នោះ​រថយន្តក្រុង​បើក​ពីក្រោយ​ជាន់​ហ្វ្រាំង​មិន​ទាន់​កិន​ស្លាប់ និង​របួស​តែ​ម្តង ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ជ្រោយចង្វារ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ម៉ៃ ស្រី​ពៅ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​ផ្សារ​ពោធិ​ចិន​តុង ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត ស្រុក​ពារាំង ខេត្តព្រៃវែង ។ ចំណែក​ប្តី​ដែល​ជា​អ្នក​ឌុ​ប​ពុំ​ស្គាល់ឈ្មោះ​ឡើយ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1B-8124 មួយ​គ្រឿង ។ ចំណែក​រថយន្តក្រុង​ពណ៌​ខៀវ លា​យស ។

រី​សព​ត្រូវ​សមត្ថកិច្ច​ពិនិត្យ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ។ ចំណែក​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​ជំនាញ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ ៕

ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ
ទិដ្ឋភាពកន្លែងកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]