ឥណ្ឌា​៖ ក្រោយពីក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​រងបរាជ័យ​យ៉ាងស្ពឹកមុខក្រោម​ថ្វីជើង ក្រុមជម្រើសជាតិក្រូអាត​ក្នុងលទ្ធផល​ ៣​ ទល់​នឹង​ ០​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន បានធ្វើឲ្យអ្នកគាំទ្ររបស់ Messi ម្នាក់មិនពេញចិត្តជាខ្លាំងជាមួយនឹងលទ្ធផលមួយនេះ រហូតឈានដល់មានការសម្លាប់ខ្លួនទៀតផង។

លោក Alexander ឪពុក​បង្កើត​របស់ជនរងគ្រោះ

ក្រោយពីក្រុមជម្រើសជាតិអាហ្សង់ទីនបានចាញ់យ៉ាងធ្ងន់ធ្ងររួចមកនោះ ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អាហ្សង់ទីន​មាន​ការ​ឈឺចាប់​ជាខ្លាំង ហើយក៏ជះឥទ្ធិពលខ្លាំងណាស់ដែរដល់​អ្នក​គាំទ្រ​ជនជាតិ​ផ្សេង​ទៀត​  ជាពិសេសអ្នកដែល​ស្រលាញ់​ក្រុមជម្រើសជាតិមួយ​នេះ​ និងកាន់តែមិនអាចទទួលយកបានទៅទៀតសម្រាប់អ្នក​គាំទ្រ ​ផ្កាប់មុខ​របស់​ Lionel Messi តែ​ម្ដង។

ខណៈដែលអ្នកគ្រាំទ្រជនជាតិ​ឥណ្ឌា​​ម្នាក់​ឈ្មោះ​ Dinu Alex បាន​សម្លាប់​ខ្លួនឯង​ព្រោះ​តែ​​លទ្ធផល​នៃការប្រកួត​ដ៏​អាក្រក់​របស់​អាហ្សង់ទីន​។​  អ្នក​គាំទ្រ​វ័យ​ ៣០ឆ្នាំ​ ​រូបនេះបាន​លោត​ចូល​ក្នុង​ទឹកទន្លេ​  Meenachil បាត់​ខ្លួន​រក​មិនទាន់​ឃើញ​សាកសពនៅឡើយទេ។​ Dinu បាន​បន្សល់​ទុក​សារ​មួយមុនពេលសម្លាប់ខ្លួនគឺ៖ «ពិភពលោកនេះគ្មាន​អ្វី​ដែលគួរឲ្យខ្ញុំ​ មើល​បន្តទៅទៀត​ទេ។ ខ្ញុំ​សុខចិត្តស្លាប់ល្អជាង»។

Dinu Alex

បើយោង​តាមឪពុក​បង្កើត​របស់គេ​លោក Alexander ដែល​បាន​ឲ្យ​ដឹងថា​ មុន​ពេល​កើត​ហេតុ​កូន​ប្រុស​របស់​លោក​នៅ​ផ្ទះ​ មើល​ការ​ប្រកួត​រវាង​ អាហ្សង់ទីន​ និង​ក្រូអាត​។ ហើយបើ​តាម​ការ​បញ្ជាក់​ពី​បងប្អូន​ជីដូន​មួយរបស់គេ​ឈ្មោះ​ Joice Joseph ប្រាប់​ថា​ Dinu បាន​សរសេរ​លើ​កំណត់ហេតុ​ថា​ គេ​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បីបូជា​​ជីវិត​ដើម្បី​ឲ្យ​ Messi ឈ្នះការប្រកួតនៅ​ World Cup។

គួរបញ្ជាក់ផងដែរថា តាំង​ពី​ពេល​​កើត​ហេតុ​រហូត​ទល់នឹងថ្ងៃ​នេះ គេមិន​ទាន់​រក​ឃើញ​​តម្រុយ​ពី​ជនរងគ្រោះ​នៅ​ឡើយ​ទេ​ បើ​ទោះ​បីជា​ក្រុម​សង្គ្រោះ​​ប្រឹងប្រែង​រុករក​យ៉ាង​ណា​ក្តី ស្រប​ពេល​ដែលទឹក​ទន្លេ​ Meenachil ត្រូវរំខានដោយភ្លៀងធ្លាក់ជាខ្លាំង៕

ទឹក​ទន្លេ​ Meenachil

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]