ភ្នំពេញ៖  ម្ចាស់ពាន The Voice Kids រដូវកាលទី១ប្អូនប្រុស ពេជ្រ ថៃ កំពុងសាងស្នាដៃតាមរយៈសមត្ថភាពច្រៀង និងជាពិសេសការសម្ដែងបានយ៉ាងប៉ិនប្រសប់  ជាហេតុធ្វើឲ្យប្រិយមិត្តទប់សំណើចមិនជាប់ រាល់ពេលបានទស្សនាម្ដងៗ។

ដោយឡែក មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា វត្តមានប្អូនដូចមិនសូវចេញសម្ដែងច្រើនដូចមុនឡើយ។ រីឯការសិក្សាវិញ ក៏ស្ងប់ស្ងាត់មិនឃើញមករៀននៅសាលាទៀតដែរ។

ជាក់ស្ដែងគ្រាន់តែមានឱកាសជួបជាមួយ តារារះថ្មីដែលមានដើមកំណើតពីខេត្តបាត់ដំបងរូបនេះភ្លាម លោក មាស រិទ្ធី ក៏ឆ្លៀតសាកសួរពីបញ្ហានេះ និងទទួលបានចម្លើយពីរគួរឲ្យខ្លោចចិត្តខ្លាំងតែម្ដង។ ដោយក្នុងនោះលោក បានបង្ហោះជាសារថា៖ 

« ជួបពេជ្រ ថៃ និងម្តាយឪពុករបស់គេនៅអីុអន២ត្រៀមខ្លួនសម្តែងយប់នេះ...ខ្ញុំសួរគាត់រឿងរ៉ាវរៀនសូត្រ។ ឥឡូវថៃទៅ រៀននៅបាត់ដំបងដោយសារជីដូនឈឺ ហើយជីដូនប្រាប់ថា បើចៅទៅច្រៀងចប់ហើយ ត្រូវត្រឡប់ទៅបាត់ដំបងវិញ»

ទង្វើនេះបង្ហាញច្បាស់ណាស់ថា ពេជ្រ ថៃ ពិតជាស្រលាញ់ជីដូនខ្លាំងណាស់ គ្រាន់តែឮលោកយាយឈឺភ្លាម ប្អូនសុខចិត្តត្រឡប់ទៅរស់នៅស្រុកកំណើតវិញភ្លែត ហើយថែមទាំងសម្រេចចិត្តផ្ទេរការសិក្សាទៅខេត្តយ៉ាងតក់ក្រហល់ទៀតផង ។ 

គួររម្លឹកដែរថា ពេជ្រ ថៃ ធ្លាប់បានចូលរៀននៅសាលាទួលស្វាយព្រៃ ដែលជាសាលារដ្ឋក្នុងរាជធានីភ្នំពេញ តែបច្ចុប្បន្នប្អូនត្រូវទៅរៀននៅស្រុកកំណើតខេត្តបាត់ដំបងវិញ ក្រោមហេតុផលលោកយាយជរា ឈឺ ៕

ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ
ពេជ្រ ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ