​អុីរ៉ង់៖ ស្ត្រី​ដែលមានសញ្ជាតិ​អុីរ៉ង់ទាំងអស់ អាចចូល​មើល​​ការ​ប្រកួត​បាល់ទាត់​ពិភពលោករបស់ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួនបានវិញហើយ ក្រោយពីរង់ចាំអស់​រយៈ​ពេល ​៣៧ ​ឆ្នាំកន្លងទៅ។

អ្នកគាំទ្រអុីរ៉ង់

ថ្វីបើអុីរ៉ង់​ចាញ់​​អេស្ប៉ាញក្នុងលទ្ធផល ១-០ ក៏ពិតមែន ប៉ុន្តែ​នេះជា​ជ័យជម្នះ​ដ៏​ធំមួយ​សម្រាប់​ស្ត្រី​ដែលមានដើមកំណើតជាជនជាតិអុីរ៉ង់​ទាំងអស់ ពី​ព្រោះ​នេះជា​លើក​ដំបូងហើយ​ដែល​ប្រទេស​កាន់​សាសនា​មូស្លីម​មួយ​នេះ​ អនុញ្ញាត​ឲ្យ​​មនុស្ស​ស្រី​​ អាចចូល​កីឡដ្ឋានបាល់ទាត់ ដើម្បី​មើល​ការ​ប្រកួតបាល់ទាត់ពិភពលោក ក្រោយពីត្រូវបានហាមឃាត់រយៈពេល ៣៧ឆ្នាំចុងក្រោយមកនេះ។

កាលពីមុនបើតាម​ច្បាប់របស់ប្រទេស​អុីរ៉ង់ គឺមិនអនុញ្ញាតឲ្យស្រ្តីដែលកាន់សាសនាមូស្លីមទាំងអស់ចូលមើលការប្រកួតនានារបស់បុរសឡើយ  បើស្ត្រីណាហ៊ានតែស្មើសនឹងច្បាប់នេះ ពួកគេ​អាច​ប្រឈម​មុខទៅនឹង​ការ​ចាប់ខ្លួន ឬ ពិន័យ​ជា​ប្រាក់ និងអាច ដាក់​ពន្ធនាគារទៀតផង បើសិនជាគេសុើបដឹងថាមានអ្នកល្មើសនឹងច្បាប់នេះ​។

អ្នកគាំទ្រអុីរ៉ង់

ទោះយ៉ាងណា រូបភាពពី​កីឡដ្ឋាន​ក្នុងប្រទេសអ៊ីរ៉ង់ បង្ហាញ​ថា​ស្ត្រី​ជនជាតិ​អុីរ៉ង់​ហាក់រីករាយ​ជាខ្លាំងនឹង​សិទ្ធិ​សេរីភាព​ថ្មី ហើយពួកគេបាន​ថតរូប​ Selfie ដោយ​លើក​បង្ហាញ​ទង់ជាតិ​អុីរ៉ង់ និង ផ្លុំ​ត្រែ​ជា​សម្លេង​ដើម្បី​អបអរ​ដល់​ក្រុម​ជម្រើស​ជាតិ​របស់​ពួកគេ។ ​​

គួរបញ្ជាក់ផងដែរថា ​​បើយោងតាម SBS News ក្រុម​ប្រឹក្សា​ទីក្រុង​តេអេរ៉ង់ បាន​​សម្រេច​អនុម័ត​​ច្បាប់ដោយអនុញ្ញាត​ឲ្យ​ស្រ្តី​​អាច​​ចូល​មើល​ការ​ប្រកួត​បាល់ទាត់ដែលមានផ្ទាំងផ្សាយបន្តផ្ទាល់ (Live Screening) នៅក្នុង​កីឡដ្ឋាន Azadi និង Takhti ស្ថិត​នៅ​ទីក្រុង​តេអេរ៉ង់ និង ក្រុង Mashhad បាន៕

អ្នកគាំទ្រអុីរ៉ង់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]