(ភ្នំពេញ)៖  កញ្ញា បេនី យ៉ាំង ជាតារាសម្តែងស្រីដែលបានរីកលើវិថីសិល្បៈមិនទាន់បានមួយឆ្នាំស្រួលបួលផង ក៏ស្ងាត់ទៅវិញ។  ក្រោយមកទៀតនាងក៏ក្លាយខ្លួនជា ថៅកែស្រីទាំងវ័យក្មេង​ ក្រោយចាកឆ្ងាយពីអាជីពសិល្បៈ។

គេតែងសង្កេតឃើញនាងបង្ហោះរូបភាពនៃជីវិតស៊ីវិល័យ និងស្ទាយ៍ស៊ិចស៊ីនៅលើបណ្តាញសង្គម។ យ៉ាងណាក៏ដោយកាលពីពេលថ្មីៗនេះវិញ នាងបានបង្ហោះរូបភាពចូលគណនីផ្លូវការរបស់នាងលើបណ្ដាញសង្គម Instagram ចែករំលែក និងបង្ហាញដល់អ្នកគាំទ្រនូវកាដូ តុក្តា ដ៏ធំគួរឱ្យភ្ញាក់ផ្អើលមួយ ដែលមានគេដឹកយកមកជូននាង។

ក្រោយពីឃើញកាដូធំយ៉ាងដូច្នេះនាងបានរៀបរាប់អារម្មណ៍របស់នាងថា៖

«ខ្ញុំសប្បាយចិត្តណាស់ជាមួយកាដូនេះ តែខ្ញុំមិនមានអារម្មណ៍លើម្ចាស់កាដូទេ។ ខ្ញុំអាចត្រឹមតែទទួលយកសន្ថានចិត្តនៃកាដូ តែមិនអាចទទួលយកអារម្មណ៍ពីម្ចាស់កាដូបានទេ»៕

តោះកុំឲ្យចាំយូរទៅមើលរូបភាពទាំងអស់គ្នា៖

កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង