ភ្នំពេញ៖ ក្រោយពីរៀបការសាងសុភមង្គលរួចមកឃើញថាកវីនិពន្ធ លោកសុខ ជំនោរ កាន់តែមានសុភមង្គលនៅក្នុងគ្រួសារកាន់តែខ្លាំងឡើង ស្របពេលដែលលោកកំពុងតែទទួលដំណឹងថាភរិយារបស់លោកកំពុងតែទទួលបានកាដូដ៏មានតម្លៃ គឺកំពុងពរពោះកូនក្នុងផ្ទៃ។

ភរិយាសុខ ជំនោរ កំពុងពរពោះ

ជាក់ស្តែង កាលពីម្សិលមិញនេះ កវីនិពន្ធរូបនេះបានធ្វើឲ្យភរិយាជាទីស្រលាញ់របស់ខ្លួនរំភើបខ្លាំង ខណៈពេលដែលលោកបាន surprise នំខេកដល់នាងនៅក្នុងថ្ងៃកំណើត ។

នៅក្នុងនោះដែរ លោកមិនត្រឹមតែមាននំខេកដើម្បី surprise ភរិយានោះទេ តែលោកបានជូនកាដូមួយដែលជាគំនូរមួយយ៉ាងស្រស់ស្អាតថែមទៀតផង។ ក្រោយពីបានឃើញទង្វើដ៏ល្អរបស់ស្វាមី បានធ្វើឲ្យនាងបញ្ចេញសារមួយយ៉ាងរំភើបខ្លាំង ដែលបានស្វាមីថ្នាក់ថ្នមនិងយល់ចិត្តបែបនេះ។

នៅក្នុងនោះ ភរិយារបស់លោកក៏បាននិយាយយ៉ាងដូច្នោះថា៖ «ឈឺយ៉ាងណាក៏ប្តីអូនមក surprise សែនស្រលាញ់ ឆ្នាំណាៗក៏ពិសេស តែកាន់តែពិសេសឆ្នាំនេះមានបងថែទាំ ផ្តល់ភាពកក់ក្តៅ យកចិត្តទុកដាក់ កម្លាំងបេះដូងពិតជាខ្លាំង ឈឺយ៉ាងណាក៏ងើបរួច ព្រោះប្តីចេះថ្មម អរគុណចំពោះការជូនពរទាំងអស់គ្នា អរគុណចំពោះកាដូពិសេស របស់បងចំពោះអូន សែនស្រលាញ់»៕

សូមទស្សនារូបភាពផ្អែមល្អែមជាមួយគូស្នេហ៍មួយគូនេះទាំងអស់គ្នា៖

សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
ភរិយាសុខ ជំនោរ
ភរិយាសុខ ជំនោរ
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងគ្រួសារ
សុខ ជំនោរ និងគ្រួសារ
នំខេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]