ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្រពិធីការិនីជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាង យុគ ចិន្តា ច្បាស់ជាជ្រាបហើយថា ពិធីការិនីរូបនេះមានកូនស្រីម្នាក់ដ៏គួរឲ្យស្រលាញ់ ដែលមានរូបសម្រស់យ៉ាងស្រស់ស្អាត មិនចាញ់ម្តាយរបស់ខ្លួនប៉ុន្មាននោះទេ។

តួយ៉ាង កាលពីថ្មីៗនេះដែរ កូនស្រីរបស់អ្នកនាង យុគ ចិន្តា បានធ្វើឲ្យមហាជនជាច្រើន ភ្ញាក់ផ្អើល និងលាន់មាត់សរសើរនាងខ្លាំងមែនទែន នៅពេលដែលឃើញអ្នកនាង យុគ ចិន្តា បង្ហោះរូបកូនស្រីរបស់ខ្លួន ជាច្រើនសន្លឹកនៅលើបណ្តាញសង្គម។

ផ្អែកលើរូបភាពទាំងនោះ បានឲ្យឃើញថា កូនស្រីរបស់ពិធីការិនីរូបនេះ ទើបតែមានវ័យក្មេងទេតែបើក្រឡេកមើលរាងវិញ ពិតជាស្រឡូនស្អាតមិនធម្មតា មិនចាញ់តារាម៉ូដែលអាជីពនោះទេ។

ទោះបីជាកូនស្រីរបស់ពិធីការិនីជើងចាស់រូបនេះ មានរូបសម្រស់ និងរូបរាងស្រស់ស្អាតយ៉ាងណា  ក៏មហាជននៅមិនទាន់ជ្រាបច្បាស់ថាតើកូនស្រីរបស់នាង អាចនឹងឈានជើងចូលវិថីសិល្បៈដូចម្តាយរបស់គេដែរឬអត់នោះទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កូនស្រី យុគ ចិន្តា
កូនស្រី យុគ ចិន្តា
កូនស្រី យុគ ចិន្តា
កូនស្រី យុគ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា