អាល្លឺម៉ង់៖ គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ បានសម្រេចចិត្តផ្លាស់ប្តូរកូនក្រុមរបស់ខ្លួននៅពាក់កណ្តាលតង់ទី ១ ពេលប៉ះក្រុមស៊ុយអ៊ែតយប់មិញ បន្ទាប់ពីកីឡាករ Sebastian Rudy ទំនងជារងរបួសបាក់ខ្ទង់ច្រមុះក្នុងការប្រកួតដោយចៃដន្យ។

Sebastian Rudy

ក្រោយពីខ្សែបម្រើកណ្តាលរូបនេះរងរបួសរួចមក រូបគេត្រូវបានផ្លាស់ចេញដោយជំនួសមកវិញនូវកីឡាករ Ilkay Gundogan ខណៈដែលក្នុងក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ មានការខកចិត្តយ៉ាងខ្លាំង ចំពោះសេវាវេជ្ជសាស្រ្តដែលមិនអាចទប់ស្កាត់ការហូរឈាមរបស់កីឡាកររូបនេះបាន។

លោក Joachim Löw ក៏ចង់ដាក់កីឡាករ Sami Khedira ដើម្បីជំនួសខ្សែបម្រើក្រុម Bayern Munich រូបនេះដែរ ប៉ុន្តែដោយសាររូបគេនៅមានលក្ខណៈរបួសនៅឡើយ ទើបបានធ្វើឱ្យគ្រូអាល្លឺម៉ង់បន្តលេងអស់រយៈពេល ៦ នាទីជាមួយកីឡាករដប់នាក់ប៉ុណ្ណោះ ដែលបានធ្វើឱ្យកីឡាករ Toni Kroos ខឹងយ៉ាងខ្លាំងព្រោះពេលនោះក្រុមស៊ុតអែតកំពុងតែដាក់សម្ពាធទៅក្រុមរបស់គេយ៉ាងខ្លាំងក្លា។

Sebastian Rudy

ខណៈដែលប្រទេសអាល្លឺម៉ង់បានចាញ់ការប្រកួតទី១របស់គេរួចមកហើយ ដូច្នេះការប្រកួតនេះ បើសិនជាពួកគេមិនអាចយកឈ្នះ ក្រុមស៊ុតអែតបានទេនោះ គឺច្បាស់ណាស់ថាក្រុមជើងឯកកាលពីឆ្នាំ ២០១៤ នេះនឹងត្រូវហាលអាវត្រឡប់ទៅប្រទេសវិញជាមិនខាន។

តែជារឿងមួយដែលសំណាងដែរ នៅពេលដែលខ្សែបម្រើក្លិប Real Madrid  កីឡាករ Toni Kroos មានឱកាសទាត់បាល់ពិន័យនៅលើប្រអប់ទីរបស់ក្រុមស៊ុតអែត ជួយសម្រេចគ្រាប់បាល់ទី ២ និងជាគ្រាប់បាល់ជ័យជម្នះដើម្បីយក ៣ ពិន្ទុឲ្យក្រុមអាល្លឺម៉ង់៕

Toni Kroos

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]