បរទេស៖ ដូចដែលប្រិយមិត្តបានដឹងរួចហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារារ៉េបវ័យ ១៥ឆ្នាំ Danielle Bregoli ទើបតែព្រមានអ្នកម្តាយវ័យក្មេង Kylie ថា បើពេលនាងអាយុគ្រប់ ១៨ឆ្នាំ កាលណា នាងនឹងឆក់យក លោក Travis ពី Kylie ពេលនោះ។

Danielle Bregoli និង Kylie

ដោយកាលពីម្សិលមិញនេះ នាង Danielle បានចេញមុខមកទៀតហើយ និងថាឲ្យ អ្នកម្តាយវ័យក្មេង Kylie យ៉ាងចាស់ដៃពេលចូលរួមកម្មវិធីបង្ហាញម៉ូតជាមួយស្វាមីនាង នាប្រទេសបារាំងថា «មុខនាងដូចចាបលឿងដែលទើបក្រោកពីគេងអីចឹង»។

យោងតាមការស្រង់សម្តីពីប្រភពជិតដិតមួយបានបង្ហើបថា៖ «Danielle គិតថាខ្លួននាងផ្ទាល់មានភាពសាកសមបណ្តើរគ្នាជាមួយនឹង Travis ក្នុងកម្មវិធីបង្ហាញម៉ូតជាងនាង Kylie ហើយរូបនាងក៏គិតថា នាងទើបសមជានិមិត្តរូបនៃ Fashion ជាង»។

គួររម្លឹកថា តារារ៉េប «Cash Me Outside» ម្នាក់នេះ បានប្រកាសយ៉ាងច្បាស់លាស់ថា នាងមិនបោះបង់លោក Travis ចោលនោះទេ នាងនឹងរង់ចាំឲ្យដល់ថ្ងៃដែលនាងមានអាយុគ្រប់ ១៨ឆ្នាំ ហើយនេះក៏ដូចជា ការដែលនាងបានប្រកាសសង្គ្រាមជាមួយ Kylie ដូចគ្នាដែរ៕

Travis និង Kylie
Travis និង Kylie
Travis និង Kylie
Kylie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]