ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​បាន​ចង.ក​សម្លាប់ខ្លួន ដោយសារ​តែ​បែកធ្លាយ​រឿង​ស្រឡាញ់​កូនប្រសា​ប្រុស លុះ​ដល់​ប្រពន្ធ​រករឿង​ប្តឹង​សុំ​លែងលះ​ ក៏​សម្រេច​បញ្ចប់ជីវិត​បែប​នេះ និង​បាន​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ មិថុនា នៅ​ភូមិ​សំព័រ ឃុំ​ចំណារ​ក្រោម ស្រុក​ស្ទោង ។ លោក​វរសេនីយ៍ត្រី វ៉​ន សុ​ភ័​ណ អធិ ការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា បុរស​ដែល​ធ្វើ​អត្តឃាត​ដោយ​​ចងក​នេះ ​ឈ្មោះ ហៃ ណេ​ន អាយុ​៤៩​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ ឃុំ ខាងលើ ។ បើ​យោង​តាម​ប្រពន្ធ​ឈ្មោះ ជាំ ធា ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​៣​ថ្ងៃ កូនប្រសា​ប្រុស​របស់​គាត់​ឈ្មោះ យឹ​ម លាង អាយុ​២១​ឆ្នាំ ក្រោយ​ពី​រៀប​ការ​រួច​បាន​មួយ​រយៈ ក៏​បាន​មក​ដេក​លេងនៅផ្ទះ​គាត់ ហើយ​ប្តី​គាត់​ ក៏​មក​ដេក​ជាមួយ​កូន ប្រសា​ជា​រៀង​រាល់​យប់ ។ នៅ​ពេលដេក​យប់​ម្តង​ៗ​ ប្តី​គាត់​តែងតែ​លេង​ប្រដាប់ភេទ​កូនប្រសា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កូនប្រសា​ខឹង​ ងើប​រត់​ចេញ ហើយ​ដឹង​ដល់​គាត់​ជា​ប្រពន្ធ ។

ស្ត្រី​ជា​ប្រពន្ធ​រៀបរាប់​ទៀត​ថា ប្តី​គាត់​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា តែ​«​ស៊ី​ម​២»​។ ដោយសារ​តែ​ឪពុកក្មេក​លូកលាន់​កូនប្រសា​ប្រុស​បែប​នេះ ក៏​បណ្តាល​ឱ្យ​ពួក​គាត់​ជា​ប្តី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា គាត់ក៏​បាន​ទាស់សម្តី​គ្នា​ជាមួយ​ប្តី​ម្តងទៀត ។ ពេល​នោះ ​ប្តី​គាត់​បាន​រករឿង​ដេញ​វាយ​កាប់​គាត់ ហើយគាត់ ​ក៏​ទៅ​ប្តឹង​មេ​ភូមិ​ឱ្យ​ហៅ​ប្តី​ទៅ​ធ្វើការ​អប់រំ និង​សុំ​លែងលះ​គ្នា ព្រោះតែ​ខឹង​ប្តី​ដែល​ស្រឡាញ់

ភេទ​ដូច​គ្នា ។ ស្ត្រី​ជា​ប្រពន្ធ​ឲ្យ​ដឹង​ទៀត​ថា ប៉ុន្តែ​ទោះបី​មេភូមិ​ហៅ​ប្តី​គាត់​ទៅ​អប់រំ​ក្តី ក៏​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា ហើយ​ប្តី​គាត់​ក៏​ត្រឡប់​មក​ផ្ទះ​មុន ឯ​រូប​គាត់​នៅផ្ទះ​មេ​ភូមិ​និយាយ​គ្នា​មិន​ទាន់​ចប់ ។ លុះដល់​វេលា​រសៀល​បន្តិច ស្រាប់តែ​ប្អូនថ្លៃ​មក​ប្រាប់​គាត់​ថា ឃើញ​ប្តី​គាត់​ចងក​សម្លាប់​ខ្លួន​ទៅ​នឹង​ដើម​អាកា​ស្យា​មុខ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។​

ក្រោយ​ពី​ទ​ទូល​បាន​ព័ត៌មាន​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​ភូមិ បាន​ចុះ​ទៅ​ដល់​ធ្វើការ​ពិនិត្យ​សព​បង្ហាញ​ថា ពិតជា​ស្លាប់​ដោយ​ចងក​ប្រាកដ​មែន ។ មួល​ហេតុ​គឺ​ដោយសារ​ខឹង​ប្រពន្ធ ប្តឹង​មេ​ភូមិ រឿង​ខ្លួនឯង​រករឿង​វាយតប់​ប្រពន្ធ និង​ប្រពន្ធ​សុំ​លែង ព្រោះតែ​រឿង​ស្រឡាញ់​កូនប្រសា​ប្រុស​គឺ​ស្រឡាញ់​ភេទ​ដូច​គ្នា ។ ក្រោយ​ពី​ពិនិត្យ​រួច ក៏​បាន​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ​

បុរស​ម្នាក់​បាន​ចង.ក​សម្លាប់ខ្លួន
បុរស​ម្នាក់​បាន​ចង.ក​សម្លាប់ខ្លួន

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]