ភ្នំពេញ៖ប្រិយមិត្តជាច្រើនរមែងបានដឹង ពីទំនាក់ទំនងរបស់តារាចម្រៀងប្រុសទាំង២រូបប្រចាំផលិតកម្មរស្មីហង្សមាស ពោលគឺលោក នីកូ និងណុប បាយ៉ារិទ្ធ ដែលត្រូវជាបងប្អូនគ្នាបង្កើតនឹងគ្នា មិនខាន។

ជាក់ស្ដែងថ្វីបើពួកគេមានឈាមជ័រតែមួយ ប៉ុន្តែគេកម្រឃើញតារាប្រុសមួយគូនេះទៅណាមកណាជាមួយគ្នាណាស់ ជាពិសេសសូម្បីតែឡើងសម្ដែងលើឆាកតន្ត្រី។

ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន មិននឹកស្មានដល់នោះកាលពីម្សិលមិញ បងប្អូនកម្លោះទាំង២ ក៏បានចាប់ដៃគ្នាឡើងសម្ដែងលើឆាកតែមួយ ដោយមានការដោះដូរចម្រៀងគ្នាច្រៀងទៀតផង។

កាន់តែពិសេសនោះ នៅពេលដែលអ្នកទាំង២បង្ហើរសម្លេងចេញមក ធ្វើឲ្យអ្នកទស្សនាចាប់ផ្ដើមស្រឡាំងកាំង ព្រោះតែមិនធ្លាប់គិតសោះ ថាសម្លេងពួកគេទាំង២ ពិតជាដូចគ្នាខ្លាំង បិះនឹងស្ដាប់មិនដឹងថាអ្នកណាជាម្ចាស់បទផង។

គួររម្លឹកដែរថានេះជាលើកទី១ហើយដែល បងប្អូនតារាប្រុសគូនេះចេញមកសម្ដែងរួមគ្នាបែបនេះ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែនទែន ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

នីកូ និងណុប បាយ៉ារិទ្ធ
នីកូ និងណុប បាយ៉ារិទ្ធ
នីកូ និងណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ