ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់អ្នកម្ដាយគ្រប់រូបនៅលើលោក រមែងចង់ឃើញកូនៗរបស់ខ្លួន ប្រឹងប្រែងរៀនសូត្រ នឹងទទួលលទ្ធផលល្អក្នុងការសិក្សា ។ មិនខុសពីអ្នកម្ដាយគេដទៃ ពិធីការិនីសម្ដីផ្អែមអ្នកនាង គង់ សុជាតិ ក៏មានក្ដីប្រាថ្នាបែបនេះដែរ។

តួយ៉ាង មុននេះមិនប៉ុន្មានម៉ោង អ្នកនាងក៏បានសម្ដែងក្ដីរំភើបជាខ្លាំង ក្រោយពីឃើញកូនស្រីសំណព្វចិត្តរបស់ខ្លួន ខិតខំរៀនរហូតទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតការថ្លែងសន្ទរ កថាជាភាសាអង់គ្លេសប្រចាំឆ្នាំ ក្នុងសាលា។

ជាក់ស្ដែង ដើម្បីជាការអបអរសាទរនឹងលើកទឹកចិត្តដល់កូនស្រី  អ្នកនាង ក៏បានបង្ហោះជាសាររៀបរាប់ទាំងក្ដុកក្ដួលថា៖

«មិនសរសើមិនបានទេ កូនស្រីសំណព្វចិត្តម៉ាក់ មានសំណាងណាស់ ដែលកូនពិតជាកូនល្អ ហើយពូកែខ្លាំងណាស់ !!! ថ្ងៃនេះម៉ាក់មានមោទនភាព ដែលកូនទទួលបានជយ័លាភភីលេខ១ ម្តងទៀតហើយ ក្នុងនាមជាអាណាព្យាបាល គ្មានអ្វីសប្បាយចិត្តជាងនេះទៀតទេ ម៉ាក់សូមជូនពរកូនអោយពូកែបែបនេះជារៀងរហូត»

សារនេះបានបញ្ជាក់ច្បាស់ណាស់ថាកូនស្រីរបស់តារាស្រីរូបនេះ ពិតជាមានភាពឆ្លាតវៃខ្លាំងក្នុងការរៀនសូត្រ ហើយជាលទ្ធផលចំពោះការសិក្សា នាងតូចនេះមិនធ្វើឲ្យម្ដាយបាក់មុខឡើយ ព្រោះតែជារឿយៗនាងតែងទទួលជយ័លាភភីលេខ១ជានិច្ច ពិតជាគួរឲ្យសរសើរខ្លាំងមែនទែន ៕

កូនស្រីគង់ សុជាតិ
កូនស្រីគង់ សុជាតិ
កូនស្រីគង់ សុជាតិ
កូនស្រីគង់ សុជាតិ
កូនស្រីគង់ សុជាតិ
កូនស្រីគង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ