រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​បានឱ្យ​ដឹង​ថា មាន​ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ជា​ប្រភេទ​ផ្ទះល្វែង ដែលហេតុការណ៌នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណជា១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិត​ក្នុងភូមិ​ឬ​ស្សី​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

កម្លាំង​អាជ្ញាធរ​មូលដ្ឋាន មាន​នគរបាល និង​អាវុធហត្ថ រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង កំពុង​អន្តរាគមន៍​បាញ់​ពន្លត់ ។

ការ​ឆាបឆេះ​នេះ​ពុំ​មាន​ជា​អណ្តាតភ្លើង​នោះ​ទេ គ្រាន់តែ​មាន​ផ្សែង​ហ៊ុយ​ខ្លាំង​ចេញពី​ក្នុងផ្ទះ ។ ការ​ឆាបឆេះ​ខាងលើ គឺ​ឆេះ​ស្រប​ពេល​ម្ចាស់ផ្ទះ​មិន​នៅ ។ ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ ៕

ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ
ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ
ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ
ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ
ករណី​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ

ប្រភព៖ kohsantepheapdaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]