(ភ្នំពេញ)៖ ស្របពេលដែលទីផ្សារសិល្បៈផ្នែកសម្ដែង មិនសូវអំណោយផល និង ហាក់បីដូចជាមិនសូវមានភាពមមាញឹក ប៉ុន្មាននោះ គេសម្គាល់ឃើញថា តារាប្រុសស្រីប៉ុន្មានដួង នៅក្នុងប្រទេសកម្ពុជា បានដកខ្លួន គម្លាតឆ្ងាយ ពីការសម្ដែង លើសង្វៀនសិល្បៈ ដោយងាកមកចាប់អារម្មណ៍លើវិស័យជំនួញ បើកអាជីវកម្មផ្ទាល់ខ្លួន លក់ផលិតផលថែរក្សា និងសម្លៀកបំពាក់ ជាដើម។

ថ្ងៃនេះ គេហទំព័រ Khmer Talking សូមលើកយកតារាប្រុសស្រី៣រូប ដែលមិនសូវបង្ហាញខ្លួន នៅក្នុងការសម្ដែង ហើយងាកមកបង្កើត Brand ផ្ទាល់ខ្លួន៖

១, ស្រីស្អាតសិចស៊ី ម៉ារី

តារាស្រីសិចស៊ី ម៉ារី ហាក់បីដូចជាមិនសូវលេចមុខ នៅក្នុងការសម្ដែងខ្សែភាពយន្ត ឬ រឿងផ្សេងៗ នៅតាមស្ថានីយ៍ទូរទស្សន៍នានា នោះទេ ខណៈថ្មីៗនេះ នាងបានបង្វែងមកចាប់អារម្មណ៍ចំពោះការបើកជំនួញ លក់ផលិតផល ដែលបានដាក់ឈ្មោះផ្ទាល់ខ្លួន មានឈ្មោះថា Mary ដែលជាផលិតផលថែរក្សាសម្រស់ លក់នៅតាមអនឡាញ។ ក្រោយពេលបើកលក់ភ្លាម គេសម្គាល់ឃើញមានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន។

ស្រីស្អាតសិចស៊ី ម៉ារី
ស្រីស្អាតសិចស៊ី ម៉ារី
ស្រីស្អាតសិចស៊ី ម៉ារី
ស្រីស្អាតសិចស៊ី ម៉ារី
ស្រីស្អាតសិចស៊ី ម៉ារី

២, លោក អេឡិច ចាន់ត្រា

តារាសម្ដែងកូនកាត់ សាច់សខ្ចី ពូកែរកស៊ី លោក អេឡិច ចាន់ត្រា គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ហាក់បីដូចជាមិនលេចមុខនៅក្នុងខ្សែភាពយន្ត ឬ ការសម្ដែងផ្សេងៗក្នុងរឿងភាគ នោះឡើយ ។ ដោយឡែក ទោះបីជាមិនលេខមុខតាមកញ្ចក់ទូរទស្សន៍ក្ដី ប៉ុន្តែតារាប្រុសរូបនេះ នៅតែមានភាពលេចធ្លោខ្លាំង ផ្នែកជំនួញ ដោយពង្រីកមុខជំនួញ ជាហូរហែមក រហូតថ្មីៗនេះ ទិញវីឡា តម្លៃជិតកន្លះលានដុល្លារ ហើយ ថែមទាំងបើកធ្វើជាការិយាល័យ សម្រាប់បង្កើនការរកស៊ី បន្ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ លោក ថែមទាំងបង្កើត Brand ខ្លួនឯង ដោយបាននាំចូលទឹកអប់ ពីបរទេស មកដាក់ឈ្មោះរបស់លោកផ្ទាល់ ទៀតផង។

លោក អេឡិច ចាន់ត្រា
លោក អេឡិច ចាន់ត្រា

៣, លោក គឹម សីហា និង គង់ ចាន់ស្រីមុំ

ប្ដីប្រពន្ធដ៏ផ្អែមល្ហែមមួយគូ នៅក្នុងរង្វង់សិល្បៈ ដែលធ្វើឲ្យប្រិយមិត្តគ្រប់មជ្ឈដ្ឋាន មានភាពច្រណែនគ្រប់គ្នា នឹងសុភមង្គលរបស់អ្នកទាំងពីរ គឺ តារាសម្ដែង អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា មិនបានលេចមុខ នៅក្នុងវិស័យសិល្បៈ ផ្នែកសម្ដែង ទៀតនោះទេ ដោយបង្វែរមកចាប់អារម្មណ៍បើកជំនួញផ្ទាល់ខ្លួន លក់ផលិតផលថែរក្សាសម្រស់ «ម៉ូម៉ូ»។ បន្ថែមពីលើនេះ គង់ ចាន់ស្រីមុំ បានបង្កើតទឹកអប់ ដោយបានដាក់ឈ្មោះ នាងផ្ទាល់តែម្ដង ចំណែកផលិតផលទឹកអប់មួយទៀត ដាក់ឈ្មោះប្ដីរបស់ខ្លួន គឺលោក គឹម សីហា៕

លោក គឹម សីហា និង គង់ ចាន់ស្រីមុំ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម សីហា