ភ្នំពេញ៖ បើនិយាយពីតារាសម្ដែង គ្មានអ្នកណាម្នាក់ដែលមិនស្គាល់អ្នកនាង ចនច័ន្ទ លក្ខិណា ដែលជាតារាជើងចាស់ នឹងបានប្រឡូកក្នុងវិស័យនេះអស់ពេលមិនក្រោម២០ឆ្នាំនោះទេ។

ទាក់ទងជាមួយនឹងប្រវតិ្ថិតារាស្រីរូបនេះ គ្រប់គ្នាពិតជាកម្របានដឹងណាស់ ព្រោះតែកន្លងមក អ្នកនាង ចនច័ន្ទ លក្ខិណា មិនងាយបង្ហើបពីរឿងរ៉ាវផ្ទាល់ខ្លួន ឲ្យទស្សនិកជនបានជ្រាបឡើយ។

ប៉ុន្តែកាលពីម្សិលមិញនេះ ក្នុងថ្ងៃសម្ពោធរឿងថ្មីក្នុងផលិតកម្មរបស់អ្នកនាង តារាស្រីរូបនេះ ស្រាប់តែដាច់ចិត្តទម្លាយពីប្រវត្ថិខ្លះៗ លើគណនីហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងតែម្ដង។

ដោយក្នុងនោះអ្នកនាងបានពោលថា៖ «កាលអាយុ ១០ឆ្នាំ ខ្ញុំគឺជាកូនស្រីរបស់លោកចាងហ្វាងផលិតកម្ម និង ផលិតករ ( លោកប៉ា ចន វណ្ណឌី Chorn Vandy ) អាយុ ១៥ ឆ្នាំខ្ញុំជាតួសម្តែង អាយុ ៣៨ឆ្នាំ ខ្ញុំគឺជាចាងហ្វាងផលិតកម្ម» 

សារនេះបង្ហាញយ៉ាងច្បាស់ថា តាមពិតអ្នកនាង ចនច័ន្ទ លក្ខិណា កំពុងស្នងតំណែងតពីឪពុក ដែលជាផលិតករឆ្នើម ហើយព្រោះតែមានឈាមជ័រជាអ្នកសិល្បៈផងនោះ ទើបធ្វើឲ្យអ្នកនាងមានដុងខ្លាំងក្នុងវិស័យនេះ រហូតអាចមានសមត្ថភាពបើកផលិតកម្ម ដែលជាអាជីពចាស់មិនខុសពីឪពុកខ្លួន ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕

សាររបស់អ្នកនាង ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ម្ដាយឪពុកចនច័ន្ទ លក្ខិណា
គ្រួសារ ចនច័ន្ទ លក្ខិណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា