ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួមមកហើយថា នាពេលបច្ចុប្បន្ននេះ ក្រៅពីអាជីពជាអ្នកសិល្បៈ តារាខ្មែរល្បីៗជាច្រើន បានបង្កើតជំនួញផ្ទាល់ខ្លួននានា ដោយឡែក តារាសម្ដែងដ៏ឆ្នើម អ្នកនាង ស្វែង សុជាតា ក៏មិនឲ្យចាញ់តារាក្មេងទាំងនោះដែរ ។

ជាក់ស្ដែង នាពេលថ្មីៗនេះ តារាសម្ដែងតួឆ្នាស់ អ្នកនាង ស្វែង សុជាតា បានចំណាយដើមទុនមិនតិចនោះទេ ដើម្បីបង្កើតប្រ៊េនក្រេមលាបមាត់ផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះអ្នកនាងជាអក្សរខ្មែរទៀតផង។

អមជាមួយគ្នានោះដែរ តារាស្រីរូបនេះ ក៏បានសរសេររៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ «នាងខ្ញុំស្វែង សុជាតា សូមជំរាបដល់សុភាពនារីទាំងអស់ សូមជួយគាំទ្រផលិតផលក្រេមលាបមាត់ ម៉ាក សុជាតាផង នាងខ្ញុំនឹងបើកលក់ក្នុងពេលឆាប់ៗនេះហើយ សង្ឃឹមថាសុភាពនារីកម្ពុជាទាំងអស់ប្រាកដជាជួយគាំទ្រនាងខ្ញុំជាក់ជាមិនខាន»

ស្របពេលជាមួយគ្នានេះ មហាជន និងអ្នកគាំទ្រជាច្រើន ក៏បានចូលរួមអបអរសាទរដល់អ្នកនាង ស្វែង សុជាតា ដែលបានក្លាយជាម្ចាស់ប្រ៊េនផលិតផលផ្ទាល់ខ្លួន ខណៈពេលដែលទីផ្សារការងារសិល្បៈ ក៏កំពុងតែរីកចម្រើនទៅជាមួយគ្នាផងដែរនោះ៕ 

សារ ស្វែង​ សុជាតា
ស្វែង​ សុជាតា
ផលិតផល ស្វែង  សុជាតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស្វែង សុជាតា