ភ្នំពេញ៖  សាលា អាយលីដអន្តរជាតិ (iLEAD) ជាសាលាដែលផ្ដល់គុណភាពអប់រំតាមស្តង់ដារអន្តរជាតិ IPC (International Primary Curriculum) និង IEYC (International Early Years Curriculum) និងកម្មវិធីសិក្សាជាតិ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតដល់ថ្នាក់បឋមសិក្សា ហើយនឹងផ្ដល់អាហារូបករណ៍រហូតដល់ ៣០% ទៅលើតម្លៃសិក្សាក្នុងឆ្នាំសិក្សាថ្មី ២០១៨-២០១៩ ខាងមុខនេះ (ចំនួនអាហារូបករណ៍មានកំណត់)។

កម្មវិធីសិក្សា IPC និង IEYC ជាកម្មវិធីសិក្សាដ៏ល្បីលើពិភពលោក បច្ចុប្បន្ននេះមានសាលាចំនួនជាងប្រមាណ ២ ០០០ សាលា ដែលកំពុងប្រើប្រាស់កម្មវិធីនេះ និងនៅតាមបណ្ដាប្រទេសប្រមាណជាង ៩០ ពាសពេញពិភពលោក ហើយភាពខុសប្លែករបស់កម្មវិធីសិក្សានេះ គឺមានចំណេះដឹង ជំនាញ ការយល់ដឹង និងការបង្កើតគំនិតថ្មីៗ លក្ខណៈទាំងអស់នេះហើយដែលអាចធ្វើឲ្យសិស្សានុសិស្សស្វែងយល់ដោយខ្លួនឯង ថែមទាំងទទួលបានការយល់ដឹងជាសកលផងដែរ។

សាលា អាយលីដអន្តរជាតិ មានកម្មវិធីសិក្សាជាតិ (ថ្នាក់ភាសាខ្មែរ) និងកម្មវិធីសិក្សាអន្តរជាតិ (ភាសាអង់គ្លេស) ដោយប្រើកម្មវិធីគណិតវិទ្យា និងកម្មវិធីភាសាអង់គ្លេសមកពីចក្រភពអង់គ្លេស។ ទន្ទឹងនឹងនេះដែលសិស្សានុសិស្សទាំងអស់ក៏អាចស្វែងយល់បានតាមរយៈប្រព័ន្ធការសិក្សា (STEAM) គឺការសិក្សាអំពី វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្ប: និងគណិតវិទ្យា ។

គ្រូៗរបស់ សាលាអាយលីដអន្តរជាតិ ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំង ដោយតម្រូវឲ្យមានសញ្ញាប័ត្រត្រឹមត្រូវ និងមានបទពិសោធន៍ក្នុងការបង្រៀនយូរឆ្នាំ ហើយសុទ្ធសឹងតែជាគ្រូជនជាតិដើម និងមានឆន្ទៈក្នុងការបណ្ដុះបណ្ដាលក្មេងៗថែមទៀតផង។

សាលា អាយលីដអន្តរជាតិ មិនត្រឹមតែបង្កើតសាលាដើម្បីធ្វើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងជួយគាំទ្រដល់សាលាមត្តេយ្យសហគមន៍ប្រមាណជាង ៥០ ក្នុងតំបន់ជនបទតាមរយៈការ ផ្ដល់សេវាអប់រំ អាហារូបត្ថម្ភ និងការផ្ដល់សាលាមត្តេយ្យសហគមន៍ឲ្យប្រើប្រាស់ឥតគិតថ្លៃ ព្រមទាំងផ្ដល់នូវសេវាបណ្ដុះបណ្ដាលបន្ថែមទៀតដែលទាក់ទងទៅនឹងបញ្ហាសុខភាព អនាម័យ អាហារូបត្ថម្ភ និងការដាំដុះ។

ការគាំទ្រចុះឈ្មោះចូលរៀនរបស់កូនៗលោកអ្នក ជាមួយនឹងសាលា អាយលីដ អន្តរជាតិ គឺជាការចូលរួមជួយចំនែកដល់មត្តេយ្យសហគមន៍នៅតាមបណ្តាជនបទផ្សេងៗ៕

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកការិយាល័យសិក្សាតាមរយៈ៖

• ទូរស័ព្ទលេខ ០២៣ ៨៨៤ ៥៦០ / ០៧៧ ៩០០ ១២៣

• គេហទំព័រ www.ilead-international.org

• ហ្វេសប៊ុកផេក iLEAD International School

• អាស័យដ្ឋាន អគារលេខ ៣២២ ផ្លូវ ១៨២ (សម្តេចទេពផន) សង្កាត់ទឹកល្អក់៣ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

សិស្សរៀននៅសាលា អាយលីដអន្តរជាតិ
សិស្សរៀននៅសាលា អាយលីដអន្តរជាតិ
សិស្សរៀននៅសាលា អាយលីដអន្តរជាតិ
សិស្សរៀននៅសាលា អាយលីដអន្តរជាតិ
សិស្សរៀននៅសាលា អាយលីដអន្តរជាតិ
សិស្សរៀននៅសាលា អាយលីដអន្តរជាតិ
សិស្សរៀននៅសាលាមតេ្តយ្យសហគមន៍
សិស្សរៀននៅសាលាមតេ្តយ្យសហគមន៍
សិស្សរៀននៅសាលាមតេ្តយ្យសហគមន៍
សិស្សរៀននៅសាលាមតេ្តយ្យសហគមន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]