ភ្នំពេញ៖ តើលោកអ្នកកំពុងមានតម្រូវការហិរញ្ញវត្ថុ ដើម្បីវិនិយោគលើអាជីកម្ម គេហដ្ឋាន ឬដើម្បីបំពេញនូវការរស់នៅរបស់លោកអ្នកឲ្យកាន់តែមានភាពសំបូរបែបមែនទេ? ព្រីនស៍ ហ្វាយ នែន ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុផ្តល់ជូននូវសេវាឥណទានប្រកបដោយវិជ្ជាជីវៈ និងអាចជួយនូវដំណោះស្រាយជូនលោកអ្នកនោះ បានចាប់ផ្តើមមានវត្តមាននៅខេត្តព្រះសីហនុយើងហើយ។

ចាប់ពីថ្ងៃទី ២៣ ដល់ ២៦ ខែមិថុនាខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី នឹងរៀបចំនូវយុទ្ធនាការផ្សព្វផ្សាយផលិតផលសេវាកម្មដ៏មានសក្ដានុពលរបស់ខ្លួននៅផ្សារមួយចំនួនក្នុងខេត្តព្រះសីហនុដូចជា ផ្សារចិន ផ្សារពាណិជ្ជកម្ម ផ្សារលើ ផ្សារឃ្លាំងលើ និងសាខា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ក្នុងក្រុងព្រះសីហនុ ព្រមទាំងនាំមកជូនលោកអ្នកនូវការលេងហ្គេមកម្សាន្តសប្បាយៗដើម្បីឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានមានប្រសាសន៍ថា៖ 

«ការបោះជំហានចូលក្នុងខេត្តព្រះសីហនុ គឺដោយសារយើងបានមើលឃើញពីសក្ដានុពលទីផ្សារហិរញ្ញវត្ថុនៅក្នុងខេត្ត និងដើម្បីចូលរួមចំណែកលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយឲ្យអតិថិជន អាជីវករ និងសហគ្រិននានាក្នុងខេត្តព្រះសីហនុទទួលបានជោគជ័យតាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈស្របតាមបេសកម្មរបស់គ្រឹះស្ថាន» ។

គ្រឹះស្ថានហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ដែលកំពុងទទួលបានការគាំទ្រ និងទំនុកចិត្តយ៉ាងច្រើនពីអតិថិជន គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនដែលទទួលបានអាជ្ញាប័ណ្ណលេខ ម.ហ-៥៨ ពី ធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការផ្តល់សេវាកម្មឥណទាន។ គ្រឹះស្ថានមានសេវាកម្មឥណទានយ៉ាងច្រើនសម្បូរបែបដូចជា ឥណទានគេហដ្ឋាន ឥណទានអាជីវកម្ម និងឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ជាដើមជាមួយនឹងលក្ខខណ្ឌពិសេសៗដូចជា ឥណទានមានគ្រប់ទំហំ អត្រាការប្រាក់សមរម្យ ការសងត្រលប់មានជម្រើសច្រើន និងរយៈពេលសមស្របតាមតម្រូវការជាក់ស្តែង។

សាខាខេត្តព្រះសីហនុ គឺជាសាខាទី៧ហើយរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី។ សាខាទី ៨ និងទី ៩ ក៏កំពុងបើកដំណើរការផងដែរ នោះគឺសាខាក្រុងតាខ្មៅ និងសាខាព្រែកលៀប។ 

ចំណែកឯសាខា​ ៦ ផ្សេងទៀតរបស់គ្រឹះស្ថានរួមមាន៖ សាខាទីស្នាក់ការកណ្តាល សាខាទួលសង្កែ សាខាចោមចៅ សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប និងសាខាខេត្តកំពង់ចាម។ គ្រឹះស្ថានបន្តធ្វើការពង្រឹង និងពង្រីកទីផ្សារទៅកាន់បណ្តាខេត្តសក្តានុពលមួយចំនួនទៀតនៅក្នុងឆ្នាំ២០១៨នេះ ជាមួយនឹងយុទ្ធសាស្ត្រល្អៗដើម្បីធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ស្របតាមតម្រូវការទីផ្សារ និងដើម្បីឲ្យអតិថិជនមានលទ្ធភាពប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុកាន់តែច្រើនឡើងដែលនាំឲ្យមានការរីកចម្រើនទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចក្នុងតំបន់៕

សម្រាប់ពត៌មានបន្ថែម៖

ការិយាល័យកណ្តាល៖ អាគារលេខ ១៧៥CD សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ០២៣ ៩៩១ ១៦៨
អ៊ីម៉ែល៖ [email protected]
គេហទំព័រ៖ www.princeplc.com.kh

គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុ ព្រីនស៍ ហ្វាយ នែន ភីអិលស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]