ប្រិយមិត្តប្រហែលជាធ្លាប់បានដឹងហើយថា នៅលើពិភពលោកយើងនេះគឺមាន កីឡាច្រើនបែបច្រើនយ៉ាងណាស់ ហើយកីឡានិមួយៗមានលក្ខណៈខុសៗគ្នា ខ្លះដើម្បីសុខភាព ហើយខ្លះទៀតសំរាប់ប្រកូតប្រជែង យកកេរ្តិ៍ឈ្មោះ។

យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូតបាននាំប្រិយមិត្តទៅជូបនឹងទស្សនីយភាព ដ៏គួរឲ្យរន្ធត់ និងស្ញប់ស្ញែងមួយ ជាមួយនឹងកីឡាម៉ូតូហោះ ដែលបើកបរដោយលោក Josh Sheehan។ លោក josh Sheehan ជាអ្នកបង្ហោះម៉ូតូម្នាក់ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ បុរសម្នាក់នេះតែងតែចូលចិត្ត ធ្វើនូវអ្វីដែលប្រកបដោយភាពគ្រោះថ្នាក់។ លោក Josh Sheehan ជនជាតិអូស្ដ្រាលី គាត់មានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការ សម្ដែងសមត្ថភាពដែលមិនគួរឲ្យជឿ ជាពិសេសក្នុងឱកាស ការប្រកួតជើងឯកម៉ូតូហោះពិភពលោក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន គាត់ក៏បានចូលរួមផងដែរ។

ក្នុងការប្រកួតនេះមានបេក្ខជនចំនួន១២រូប ហើយគាត់ទទួលបានជ័យជំនះលេខមួយ ដោយមិនបានទទួលរងគ្រោះថ្នាក់អ្វីឡើយ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះកីឡាប្រភេទនេះ? សូមទស្សនារូបភាពខាងក្រោម៖

ដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]