មណ្ឌលគិរី៖  ចាប់តាំងពី តារាសម្តែងស្រី ចរិយា​ ពេជ្រ បានចូលរោងការជាមួយនឹង បុរជាទីស្វាមីរបស់នាងរួចមក សង្កេតឃើញថា នាងមានសុភមង្គល និងមានក្តីសុខ យ៉ាងខ្លាំង គួរឲ្យច្រណែន។

ជាពិសេស ស្វាមីរបស់នាង ក៏តែងតែផ្តល់នូវអ្វីគ្រប់យ៉ាង តាមចិត្តរបស់នាង ហើយក៏នាំនាង ដើរលេងកម្សាន្ត តាមប្រទេសនានា ដើម្បីបង្កើននូវភាពផ្អែមល្ហែម និងអនុស្សាវរីយ៍ជាមួយគ្នា។

ក្នុងនោះដែរ កាលពីម្សិលមិញនេះ ចរិយា​ ពេជ្រ និងស្វាមី បានទៅដើរលេងកម្សាន្ត ក្នុងប្រទេស នៅខេត្ត មណ្ឌលគិរី វិញម្តង ដែលជាខេត្ត មានទេសភាពស្រស់ស្អាត គួរជាទីបេតី។ មិនតែប៉ុណ្ណោះ​ នាង​ ក៏មិនបានបង្អង់យូរ ព្រោះឃើញធម្មជាតិ ស្រស់ពេក នាងក៏បានឈរកាច់រាងដ៏ស្លីមរបស់នាង ដែលធ្វើឲ្យ ស្វាមីនាង មិនប្រណីដៃ ថតគ្រប់ស្ទីល ឲ្យនាង ដោយមិនត្អូញមួយម៉ាត់៕

តោះមើលរូបថតរបស់នាងទាំងអស់គ្នា៖

ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ
ចរិយា ពេជ្រ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចរិយា ពេជ្រ