ថៃ៖ ថ្មីៗនេះតារាសម្តែងប្រុសរូបសង្ហាកូនកាត់ចិនលោក James Ma កំពុងតែបានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមហាជនទូទៅផងដែរ ក្រោយពីបានដឹងការពិតតារាប្រុសរូបនេះ គឺជាទាយាទមហាសេដ្ឋីប្រាក់ពាន់លានដែលរស់នៅលាក់ឈ្មោះលាក់ត្រកូល។

James Ma

ជាការពិតណាស់ ពេលនេះ រឿងសមាសភាពពិតរបស់ James Ma កំពុងតែធ្វើឱ្យកក្រើកនៅក្នុងប្រទេសថៃ ដោយមានមនុស្សជាច្រើន ពិតជាចង់ដឹងពីជីវិតពិតរបស់លោកយ៉ាងខ្លាំង។ ជាក់ស្តែង នៅថ្ងៃនេះព័ត៌មាននៅក្នុងស្រុក ក៏បានផ្ទុះកក្រើកជាថ្មី ជាមួយនឹងការបើកបង្ហាញ នៅកន្លែងធ្វើអាជីវកម្មខាង «ឧស្សាហកម្មអចលនទ្រព្យ» ដ៏ធំរបស់គ្រួសារមហាសេដ្ឋី James Ma។

ដោយនៅក្នុងនោះគេបានដឹងថា គ្រួសារ James Ma កំពុងតែកាន់កាប់នូវជំនួញមួយដ៏ធំនៅក្នុងក្រុមហ៊ុនរកស៊ី អចលនទ្រព្យមួយដ៏ល្បីល្បាញដែលមានឈ្មោះថា Gemopolis មានទីតាំងដ៏ធំទូលាយ និងទំនើបខ្លាំងនៅចំណោមក្រុមហ៊ុនរកស៊ីដទៃទៀតក្នុងប្រទេសថៃ។

គួរឱ្យដឹងដែរថាគ្រាន់តែឃើញក្រុមហ៊ុនធ្វើជំនួញរបស់គ្រួសារ James Ma ធ្វើឱ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើលខ្លាំង។ មិននឹកស្មានថាមានក្រុមហ៊ុនធំដល់ថ្នាក់នេះហើយ ប៉ុន្តែ James Ma បែរជាជ្រើសយកជីវិតធ្វើជាតារា រស់នៅតែម្នាក់ឯងបែកពីគ្រួសារអស់រយៈពេល ៥ ឆ្នាំកន្លងមកនេះ ដោយរកលុយចិញ្ចឹមខ្លួនឯងមិនពឹងលុយគ្រួសារថែមទៀត៕  

ទស្សនារូបភាពខាងក្រោម៖​ 

James Ma ទាយាទគ្រួសារមហាសេដ្ឋីពាន់លាន
ក្រុមហ៊ុនគ្រួសារ James Ma មើលពីលើ
ក្រុមហ៊ុនគ្រួសារ James Ma មើលពីលើ
ក្រុមហ៊ុនគ្រួសារ James Ma មើលពីលើ
អាគារក្រុមហ៊ុនគ្រួសារ James Ma
អាគារក្រុមហ៊ុនគ្រួសារ James Ma
អាគារក្រុមហ៊ុនគ្រួសារ James Ma
អាគារក្រុមហ៊ុនគ្រួសារ James Ma
ទីធ្លាក្រុមហ៊ុនគ្រួសារ James Ma
ទីធ្លាក្រុមហ៊ុនគ្រួសារ James Ma
ទីធ្លាក្រុមហ៊ុនគ្រួសារ James Ma
ទីធ្លាក្រុមហ៊ុនគ្រួសារ James Ma
James Ma
James Ma
James Ma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]