ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងស្រីពូកែលេងស្ទាយ៍កញ្ញា ទេព បូព្រឹក្ស ក្រៅពីអាជីពជាអ្នកសិល្បៈ នាងក៏ទើបតែក្លាយម្ចាស់ប៊្រេន គ្រឿងសម្អាងម្នាក់ផងដែរ។ យ៉ាងណាមិញ កន្លងមកមហាជនជាច្រើនស្គាល់ នាងតាមរយៈការសម្តែងក្បាច់រាំដ៏រស់រវើក ជាមួយនឹងស្ទាយ៍តុបតែងខ្លួន ប្លែកៗគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្តង។

ទេព បូព្រឹក្ស

មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏តែងតែត្រូវបានប្រិយមិត្តគាំទ្រជាច្រើន ចូលចិត្តតាមដាននាងនៅលើ បណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់នាងផងដែរ ដោយសារតែនាងចូលចិត្តបង្ហាញនូវ ភាពក្រមិចក្រមើម និងសកម្មភាពប្រចាំថ្ងៃរបស់នាងផងដែរ។

ជាក់ស្តែង ស្រាប់តែថ្មីៗនេះ កញ្ញា ទេព បូព្រឹក្សបានបង្ហោះនូវវីដេអូខ្លីមួយ នៅលើ IG Story របស់ខ្លួន ជាមួយនឹងការរាំកាច់ស្ទាយ៍ទៅតាមបទចម្រៀង។ ដោយឡែក អ្វីដែលធ្វើឲ្យគាំទ្រស្ទើរតែដាច់ផ្ងារនោះ គឺខណៈពេលដែលនាងរាំសុខៗស្រាប់តែ នាងលេងស្ទាយ៍ស៊ីអារម្មណ៍មួយក្បាច់ សឹងតែធ្វើឲ្យអ្នកទស្សនាស្រៀវសាច់តែម្តង៕

ចង់ដឹងថាយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស